Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម អ៊ិត សំហេង៖ ជប៉ុននឹងជួយពង្រឹងសមត្ថភាពបន្ថែមដល់ពលករកម្ពុជាលើផ្នែកសំណង់

 Friday, 01 February 2019 12:04  |  4007 times  |   Print  |   Email
ឯកឧត្តម អ៊ិត សំហេង៖ ជប៉ុននឹងជួយពង្រឹងសមត្ថភាពបន្ថែមដល់ពលករកម្ពុជាលើផ្នែកសំណង់

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះ លោក Yamada បាននាំវិនិយោគទុនខាងក្រុមហ៊ុនសំណង់ផ្នែកត្រួតពិនិត្យដីដែលមានក្រុមហ៊ុនជាង ៤០០នៅជប៉ុន ដែលក្រុមហ៊ុននេះបានសិក្សាលើប្រភេទដី បង្កើតបាតគ្រឹះមុននឹងសាងសង់ និងយកសំណាកដីធ្វើការពិសោធន៍នៅប្រទេសជប៉ុន។ ក្រុមហ៊ុនសំណង់នេះបានទទួល ពលករខ្មែរ ដែលអាចទៅធ្វើការផ្នែកសំណង់នេះជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន ។

ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុន ហើយនាំជំនាញនេះមកអភិវឌ្ឍវិស័យសំណង់នេះនៅកម្ពុជាវិញ ។ ជាមួយគ្នានេះដែរ លោក Yamada នឹងធ្វើយ៉ាងណាទាក់ទាញ អ្នកវិនិយោគទុនជប៉ុនថ្មីៗអោយមកវិនិយោគនៅលើទឹកដីកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ពេញចិត្តនូវអ្វីដែលជាការលើកឡើងរបស់លោកប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលណែនាំអ្នកវិនិយោគផ្នែកសំណង់មកកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសំណង់របស់កម្ពុជា កំពុងមានការរីកចម្រើនជាខ្លាំង ក្នុងនោះមានក្រុមហ៊ុនសំណង់របស់ជប៉ុន បានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យសំណង់នេះផងដែរ។ ឯកឧត្តមថា៖«សំណង់មិនអាចប្រហែសបានទេ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អគឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់អោយទៅតាមបទដ្ឋានស្តង់ដាសំណង់» ។

អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបំណងចង់បង្កើតភូមវិប្បធ៌មខ្មែរមួយនៅប្រទេសជប៉ុន ហើយសង្ឃឹមថាភាគីកម្ពុជានឹងឯកភាពតាមសំណើនេះ។ ភូមិវប្បធ៌មនេះ ជាការជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុនក្នុងការធ្វើពិធីបុណ្យផ្សេងៗតាមប្រពៃណី ម្យ៉ាងវិញទៀតសាច់ញាតិពលករ ឬពលរដ្ឋខ្មែរអាចទៅជួបប្រជុំនៅទីនោះបានដើម្បីបង្ហាញពីវប្បធ៌មរបស់ខ្មែរ។ ឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាពនូវការបង្កើតភូមិវប្បធ៌មនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់បងប្អូនពលករ និងប្រជាជនខ្មែរទូទៅនៅទីនោះ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងខែមិនា ក្នុង២០១៩នេះ កម្ពុជានឹងត្រូវចុះហត្ថលេខាជាមួយនឹងភាគីជប៉ុន នៅឯប្រទេសជប៉ុន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីពលករជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រីថា៖«ពលករដែលធ្វើការនៅជប៉ុន គឺមានចំនួន៩ពាន់នាក់ជាង សង្ឈឹមថា នៅឆ្នាំក្រោយនឹងមានការកើនចំនួនឡើងទ្វេរមួយជាពីរ ដូច្នេះ ពលករក៏ត្រូវការពេលវេលាក្នុងការបណ្តុះបណ្តាលអោយមានជំនាញច្បាស់លាស់ក្នុងការបំពេញកិច្ចការងាររបស់ពួកគេរឹតតែល្អប្រសើរថែមទៀត»។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងសហការ ជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ ដោយជប៉ុន បានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.