Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ម៉ាឡេស៊ីចាប់ផ្តើមកែលំអលក្ខខណ្ឌជ្រើសរើសពលករបរទេសទធ្វើការនៅប្រទេសម៉ាឡេស៊ី

 Thursday, 29 November 2018 14:44  |  4952 times  |   Print  |   Email
ម៉ាឡេស៊ីចាប់ផ្តើមកែលំអលក្ខខណ្ឌជ្រើសរើសពលករបរទេសទធ្វើការនៅប្រទេសម៉ាឡេស៊ី

ទីស្តីការក្រសួង៖ ថ្លែងក្រោយជំនួបពិភាក្សាការងាររវាង ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីចំនួនបី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លក្ខខណ្ឌការងារដែលភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមា នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ។

ឯកឧត្តម ហ៊ូ វុទ្ធី បានបន្តថា នីតិវិធីក្នុងការជ្រើសរើសពលករថ្មីនេះ គឺពលករមិនចាំបាច់ចំណាយពេលវេលាយូរដូចមុនទេ ពោលគឺឲ្យតែភាគីម៉ាឡេស៊ីត្រូវការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាលពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅបានត្រូវប្រើពេលយូរ។ ទន្ទឹមនឹនេះម៉ាឡេស៊ីបានតំឡើងប្រាក់ឈ្នួលដល់ពលករបរទេសដែលទៅធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឲ្យពលករទទួលបាននូវប្រាក់ចំណូលខ្ពស់ជាងមុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់មកស្រុកកំណើតផងដែរ។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើឲ្យទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ីទាំងបីសហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួមគ្នាជាឯកច្ឆ័នក្នុងសំលេងតែមួយជាមុនសិនពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារថ្មីៗ ហើយបន្ទាប់ពីបានលទ្ធផលហើយក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរត្រូវពិភាក្សាគ្នាឡើងវិញលើកិច្ចការងារទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេចជាចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង នៅតែរក្សាចំហរទៅតាមកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងជាមួយគ្នាកន្លងមកលើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាល ទាំងពីរបានព្រមព្រៀងជាមួយគ្នារួចហើយ វាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់តែប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សឹង្ហបុរី ថៃជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០២ ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករ (២)អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករការងារផ្ទះ បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.