Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី រំពឹងថាបញ្ហាពាណិជ្ជកម្មពិភពលោក នឹងមិនប៉ះពាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូនានា

 Friday, 19 October 2018 14:30  |  3632 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី រំពឹងថាបញ្ហាពាណិជ្ជកម្មពិភពលោក នឹងមិនប៉ះពាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូនានា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនូវការរំពឹងទុកថា បើទោះបីមានបញ្ហាពាណិជ្ជកម្មពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាសង្ឃឹមថា បញ្ហានេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងកម្ពុជាជាមួយដៃគូនានានោះឡើយ ហើយដៃគូ អង្គការ សមាគមជាតិ-អន្តរជាតិនានា ក៏មានសុទិដ្ឋិនិយមបែបនេះដែរ។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុត្តិធម៌ការងារ (FLA) និងក្រុមតំណាងអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលដឹកនាំដោយលោក Michael Posner ប្រធានក្រុមប្រឹក្សាភិបាល FLA នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងក៏សង្ឃឹមថា បញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះ ទាក់ទងនឹងបញ្ហាពាណិជ្ជកម្មរបស់ពិភពលោក គឺនឹងមិនប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងដៃគូទាំងអស់នោះទេ ហើយដៃគូទាំងអស់ជាមួយយើង គឺសុទ្ធតែមានគំនិតនេះដូចគ្នា»។

ឯកឧត្តម អ៊ិត សំហេង ក៏បានបញ្ជាក់ដែរថា ការជួបពិភាក្សាគ្នាជាមួយសមាគម FLA ខាងលើនេះ គឺដើម្បីពិនិត្យឡើងវិញទៅលើវឌ្ឍនភាពលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្តការដោះស្រាយវិវាទ និងការអនុវត្តច្បាប់សហជីពជាដើម ហើយក្នុងកិច្ចពិភាក្សានាពេលនេះ ក៏បានលើកឡើងពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាផងដែរ។ តែទោះជាយ៉ាងណា កម្ពុជារួមជាមួយដៃគូនានារបស់ខ្លួននៅតែបន្តដោះស្រាយរួមគ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការទៅមុខទៀត។ សូមជម្រាបថា សមាគមយុត្តិធម៌ការងារ (FLA) គឺជាសមាគមធំរបស់សហរដ្ឋអាមេរិក ដែលតំណាងឱ្យអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ សមាគមនេះ ក៏ជាដៃគូចាស់ដ៏ល្អមួយរបស់កម្ពុជាផងដែរ៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.