Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងនៅកងពលតូចអន្តរាគមន៍លេខ៧

 Wednesday, 28 September 2016 12:21  |    Written by MLVT  |  3833 times  |   Print  |   Email

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងរៀបចំពិធីសំណេះសំណាលនាឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងនៅកងពលតូចអន្តរាគមន៍លេខ៧ ទីបញ្ជាការកងពល ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ក៏មាននាំយកនូវថវិកា សម្ភារៈសំណង់ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ពីឯកឧត្តមរដ្ឋមន្ត្រី និងពីសប្បុរសជនផ្សេងៗទៀតចែកជូនដល់ក្រុមគ្រួសារជានាយទាហាន នាយទាហានរង និងពលទាហានផងដែរ៕




Copyright © by 2012 - 2025 Ministry of Labour and Vocational Training.