Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព

 Sunday, 29 May 2016 11:41  |    Written by MLVT  |  3554 times  |   Print  |   Email

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានចាប់ផ្តេីមដំណេីរការជំហានទី១របស់ខ្លួន ក្នុងឆ្នាំ២០០៨ គឺរបបធានារ៉ាប់រងហានិភ័យការងារដោយជោគជ័យ។ ក្នុងឆ្នាំ២០១៦នេះ ប.ស.ស បានអនុវត្តនូវជំហានទី២របស់ខ្លួន គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយចាប់ផ្តេីមអនុវត្តនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលមានកម្មករនិយោជិតប្រមាណជាជាង ៥០មុឺននាក់ ហេីយនៅឆ្នាំបន្ទាប់របបនេះអាចនឹងគ្របដណ្តប់បានទូទាំងប្រទេសដូចរបបធានារ៉ាប់រងហានិភ័យការងារដែរ ៕




Copyright © by 2012 - 2025 Ministry of Labour and Vocational Training.