ភាសាខ្មែរ
get
Home
About us
Summary of MLVT
History of MLVT
Legislation
Minister Photo Gallary
Institutional Structure
Management Stucture
Policies and Plan
Magazines & Newsletters
Reports
Bulletin
Official Docs
Royal Code
Royal Decree
Sub Decree / Decision
Laws Related to Labour, Social Security & Vocational Training
Prakas
Decision
Notification/Guidelines
Announcements
Wishing Letter
Conventions
Others
Contact
Ministries
Provincial Departments
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ព័ត៌មានជាវីដេអូ
សកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ពីថ្ងៃទី៥ ដល់ទី១១ តុលា ឆ្នាំ២០២៦
ក្រសួងនឹងអនុវត្តច្បាប់តឹងរឹងចំពោះការប្រព្រឹត្តទង្វើមិនសមរម្យ ការជេរប្រមាថ ការមើលងាយលើកម្មករនិយោជិត
Latest News
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ PrinterEmail
Monday, 21 October 2013 14:32
|
Written by MLVT
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕...
Read more...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យលោកស្រី Leah Gutierrez ប្រធានផ្នែកអភិវឌ្ឍ ធនធានមនុស្ស និងសង្គមការិយាល័យADB ប្រចាំទីក្រុងម៉ានីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Thursday, 17 October 2013 14:32
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Leah Gutierrez ប្រធ...
Read more...
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៨
Tuesday, 09 February 2016 01:04
|
Written by MLVT
466
467
468
469
470
471
472
473
...
475
Page 475 of 475
បញ្ជីទីភ្នាក់ងារជ្រើសរើសឯកជន
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត
Written on Wednesday, 25 February 2026 08:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសសឹង្ហបូរី
Written on Wednesday, 25 February 2026 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
Written on Wednesday, 25 February 2026 08:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសជប៉ុន
Written on Wednesday, 25 February 2026 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង
Written on Thursday, 26 February 2026 08:20
ឯកសារផ្លូវការ
សេចក្ដីជូនដំណឹង ស្តីពីការទប់ស្កាត់ការផ្សព្វផ្សាយ និងការជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី
Written on Wednesday, 14 October 2026 20:33
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់
Written on Monday, 21 September 2026 17:02
សេចក្តីជូនដំណឹង លេខ២៨/២៦ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
Written on Thursday, 01 October 2026 17:38
សេចក្តីជូនដំណឹង សម្រាប់បេក្ខជនដែលបានដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្ម នៅរដ្ឋអុីស្រាអែល
Written on Wednesday, 23 September 2026 11:45
សេចក្តីជូនដំណឹង លេខ២៧/២៦ ស្តីពីការហាមឃាត់ការផ្សព្វផ្សាយ ជ្រើសរើស និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេសក្នុងវិស័យនេសាទ និងការដ្ឋានរុករករ៉ែ
Written on Friday, 18 September 2026 14:43