Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងកម្មករ កម្មការិនី

 Friday, 28 July 2017 15:56  |    Written by MLVT  |  3783 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងកម្មករ កម្មការិនី

នៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនីចំនួន៥០០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងអជ្ញាធរពាក់ព័ន្ធជាច្រើនាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ឯកឧត្តមបន្តថា ក្នុងនាមឯកឧត្តមផ្ទាល់ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែដឹកនាំប្រតិភូទៅសំណេះសំណាល សួរសុខទុក្ខបងប្អូនខ្មែរយើង ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការទាំងក្នុងនិងក្រៅប្រទេសដូចជានៅម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ ជប៉ុន និងប្រទេសថៃ។ បងប្អូនយើងនៅទីនោះ មានភាពសប្បាយរីករាយចំពោះការងាររបស់ខ្លួន ដោយសារតែពួកគេមានការធានាលក្ខខណ្ឌការងារល្អ ដែលប្រកបដោយសុវត្ថិភាព តម្លាភាព ព្រមទាំង ប្រសិទ្ធភាព ហើយនេះក៏ដោយសាររាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយចំណាកស្រុកដោយស្របច្បាប់និងដោយសុវត្ថិភាព ចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស ដែលបច្ចុប្បន្នមានជាង ១លាននាក់។ ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតសមិទ្ធផលធំៗ ជាច្រើន ហើយបានយកចិត្តទុកដាក់ខ្ពស់ដល់កម្មករកម្មការិនីយើង ការយកចិត្តទុកដាក់នេះ បានទាក់ទាញអ្នកវិនិយោគទុនមកបង្កើតរោងចក្រ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន នៅតាមបណ្តាលខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ជាកស្តែងតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ជាតំបន់ដែលមានរោងចក្រដែលគោរពសិទ្ធិកម្មករ វិទ្យាស្ថានបណ្តុះបណ្តាលដែលមានការទទួលស្គាល់ជាអន្តរជាតិ និងលំនៅឋាន ព្រមទាំងខ្សែរចង្វាក់ផលិតកម្មយ៉ាងមមារញឹក។ ទាំងនេះគឺ ដោយសារកម្ពុជាមានសន្តិភាព ស្ថេរភាព គោលនយោបាយល្អ មានធនធាន និងពលកម្មគ្រប់គ្រាន់ និងមានអ្នកដឹកនាំល្អដែលប្រកបដោយពុទ្ធិ ភាពវៃឆ្លាត និងភាពត្រឹមត្រូវ។ កត្តានេះបានរក្សាកំណើនសេដ្ឋកិច្ច ជាតិ៧%ប្រចាំឆ្នាំ និងអត្រាអ្នកមានការងារធ្វើ៩៩,៣% ដែលធ្វើអោយបងប្អូនយើងមានជីវភាពធូរធារ កសិករធ្វើស្រែចំការបានផលល្អ សល់ស្រូវជាង៥លានតោន និងនាំចេញកន្លះលានតោន ហើយមន្ត្រីរាជការ និងបងប្អូនកម្មករបន្តឡើងប្រាក់ខែជាបន្តបន្ទាប់។ គួរបញ្ចាក់ផងដែរថា ប្រាក់ឈ្នួលអប្បរមាត្រូវ បានតម្លើងជាបន្តបន្ទាប់ពី៨០ដុល្លា ដល់១៥៣ដុល្លាក្នុងឆ្នាំ២០១៧ក្រោមយន្តការត្រីភាគី ដោយមិនទាន់បូករួមប្រាក់អត្ថប្រយោជន៍ផ្សេងទៀតនោះទេ ហើយយើងក៏បានបញ្ចុះតម្លៃអគ្គីសនី ទឹកស្អាត បង្កើតច្បាប់មិនឲ្យឡើងថ្លៃជួលផ្ទះ បង្កើតរបបគ្រោះថ្នាក់ការងារ និងរបបថែទាំសុខភាពផងដែរ ជាងនេះទៅទៀត យើងកំពុងពង្រីករបបនេះទៅមន្ត្រីរាជការ ព្រមទាំងរៀបចំរបបចូលនិវត្តន៍សំរាប់កម្មករធ្វើយ៉ាងណាឲ្យពួកគេទទួលបានអត្ថប្រយោជន៍ដូចគ្នាទៅនឹងមន្ត្រីរាជការ។ គួររំលឹកផងដែរថា ក្រសួងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះ ក្នុងនោះការគាំពារស្ត្រីមានផ្ទៃពោះជាការងារអាទិភាព ដែលនឹងត្រូវអនុវត្តមុនគេ ក្នុងក្របខណ្ឌនេះ។ ក្រសួងទើបតែបានអនុម័តផែនការសកម្មភាពសម្រាប់ការអនុវត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល 0៣ ឆ្នាំ២០១៧-២០១៩ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្ដល់ដល់កម្មករផ្ទាល់ក្នុងការបង្កើតការចូលរួម ឫមិនចូលរួម ជាមួយសហជីព ក្នុងការធ្វើកូដកម្ម ឬមិនចូលរួមជាសិទ្ធកម្មករហើយបច្ចុប្បន្នយើងក៏ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីនីតិវិធីដោះស្រាយវិវាទការងារ។ ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់និយោជក ថៅកែរោងចក្រ បន្តការយកចិត្តទុកដាក់អនុវត្តច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីសហជីព ហើយឯកឧត្តមបានផ្តាំផ្ញើរឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវខិតខំបំពេញការងារ គោរពច្បាប់និងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រនីមួយៗ ព្រមទាំងថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ ៕

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.