Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក)

 Wednesday, 26 July 2017 10:22  |    Written by MLVT  |  3552 times  |   Print  |   Email
កិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក)

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន២៤ និងតំណាងរាជធានី ខេត្តទាំង២៥។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យពិភាក្សាលើផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) ដែលអនុគណៈកម្មការទាំង៣បានរៀបចំឡើង ដោយសម្រេចបានលទ្ធផលដូចតទៅ៖ អង្គប្រជុំបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ ឆ្នាំ (២០១៧-២០១៩) ដែលផែនការនេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយសម្រាប់ដាក់ឱ្យអនុវត្ត។ គ្រប់រាជធានី ខេត្ត នឹងខិតខំរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល ៣ឆ្នាំដូចគ្នា ដើម្បីអនុវត្តគោលនយោបាយនៅថ្នាក់រាជធានី ខេត្ត។ សូមបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.