Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើស រើសពលករឯកជនប្រចាំនៅប្រទេសថៃ

 Thursday, 20 July 2017 19:04  |    Written by MLVT  |  4127 times  |   Print  |   Email
កិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើស រើសពលករឯកជនប្រចាំនៅប្រទេសថៃ

នៅព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសពលករឯកជនប្រចាំនៅប្រទេសថៃ នៅស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅប្រទេសថៃមានចំនួន១លាន៥ម៉ឺននាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ជាពលករស្របច្បាប់ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានធ្វើការលើកឡើងពីបញ្ហារសើប មួយចំនួនដែលទាក់ទងទៅនឹងបងប្អូនពលករខ្មែរយើងនៅថៃ ជាពិសេសបងប្អូនពលករខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទំរង់ច្បាប់រឹតបន្តឹងដល់និយោជក និងកម្មករខុសច្បាប់ ។ បញ្ហានេះនាំឲ្យបងប្អូននិងក្រុមគ្រួសាររបស់ពលករខ្មែរយើងមានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថភាព និងជីវភាពរបស់ពួកគាត់ ជាពិសេស ការបណ្តេញចេញពលករខុសច្បាប់ពីប្រទេសថៃដែលធ្លាប់បានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១៤។ ដោយសារកត្តាទាំងនេះ ក្នុងកិច្ចទប់ស្កាត់ ការពារសិទ្ធិ និងផលប្រយោជន៍ពលករ ទើបក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតអោយមានក្រុមហ៊ុនជ្រើសរើស គ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការរំលោភបំពាន ការជួញដូរមនុស្ស និងការរស់នៅខុសច្បាប់។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុននាំពលករមកធ្វើការនៅប្រទេសថៃទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗរបស់ប្រទេសថៃ ដែលនាំទៅដល់ការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។ ទន្ទឹមនោះ ក្រសួងនឹងចាត់វិធានការតឹងរឹងចំពោះក្រុមហ៊ុនណាដែលអនុវត្តខុសច្បាប់ ឬប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់ផលប្រយោជន៍ពលករ។ ជារួមការធ្វើចំណាកស្រុកជាបញ្ហាសាកលដែលប្រទេសជាច្រើនបាននឹងកំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបានបន្ទាប់ពីការវិលត្រឡប់មកប្រទេសខ្លួនវិញ។ ដោយឡែកនៅតំបន់អាស៊ីមានប្រទេសចំនួន ៧ ក្នុងចំណោម ១០ ប្រទេសដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សឹង្ហបូរី និងម៉ាឡេស៊ី។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.