Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhenning អភិបាលរង នៃរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

 Wednesday, 28 June 2017 13:25  |    Written by MLVT  |  3540 times  |   Print  |   Email
ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhenning អភិបាលរង នៃរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងណានជីង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhenning អភិបាលរង នៃរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពយ៉ាងល្អ រវាងប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្នបានបង្កើតឡើងជាពិសេសក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ផ្តើមចេញពីចំណុចនេះធ្វើឱ្យការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ចិននៅកម្ពុជាកើនឡើងជាលំដាប់។ ភាគីកម្ពុជាបានអគុណចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស៊ូ បានគាំទ្របង្កើតឱ្យមានការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះពីតំបន់វាលរហោឋាន ទៅជាតំបន់ឧស្សាហកម្ម មានរោងចក្រជាង ១០០ និង ផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ មិនត្រឹមតែប៉ណ្ណោះ នាពេលអនាគតភាគីទាំងពីរមានសុឆ្ឆន្ទៈប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យទៅជាទីក្រុងទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។ ទន្ទឹមនឹងនេះភាគីចិនក៏បានបង្កើតឱ្យមានវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាព កម្ពុជា-ចិន ខេត្តព្រះសីហនុសម្រាប់ជួយអភិវឌ្ឍន៍ធនធានមនុស្ស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែក៏សម្រាប់លើកស្ទួយធនធានមនុស្សជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ហើយនាពេលថ្មីៗនេះ ក៏មានការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជើងហោះហើរនេះបានបង្ករលក្ខណៈងាយស្រួលមួយកំរិតទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងសម្រាប់ប្រទេសកម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការខិតខំផ្តល់នូវ ការទាក់ទាញវិនិយោគទុនពីចិនថែមទៀតជាពិសេស ពីខេត្តជាំងស៊ូ ដែលជាខេត្តមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញស្របពេលដែល បច្ចុប្បន្ននៅកម្ពុជាកំពុងមានការលូតលាស់ផ្នែកឧស្សាហកម្ម និងស្របទៅនឹងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.