Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពីធីបើកសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យ នៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍

 Wednesday, 24 May 2017 13:37  |    Written by MLVT  |  4160 times  |   Print  |   Email
ពីធីបើកសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យ នៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង ពីធីបើកសិក្ខាសាលាស្តីអំពីការចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យ នៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារ នៃវិស័យសេដ្ឋកិច្ចមិនរៀបរយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន សម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានគណៈប្រតិភូទាំងអស់ ដែលមកពីបណ្តាលប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងនៃលេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍ និយោជិក សហជីព និងបណ្តាលមិត្តទាំងឡាយនៃក្រុមអធិកាកិច្ចការងារអាស៊ាន។ ឯកឧត្តមបណ្ឌិតបានលើកឡើងនៅក្នុងពីធីបើកនេះថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការ ពង្រឹងសមត្ថភាពរបស់រដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកំពស់ការប្រកួតប្រជែង តាមរយៈយន្តការអធិការកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោត ជាពិសេសទៅលើការលុបបំបាត់ពលកម្មកុមារ ហើយចំណុចគន្លឹះ ដែលនឹងត្រូវបានលើកឡើងដោយដៃគូរអភិវឌ្ឍរបស់យើង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចនូវគោលដៅរបស់សហគមអាស៊ានក្រោមពាក្យស្លោក សហគមតែមួយ វាសនាតែមួយ តាមរយៈសសរស្តម្ភទាំងបីរបស់អាស៊ាន។ ឯកឧត្តមបានបន្តថា លំហូរពាណិជ្ជកម្មសេរី បច្ចេកវិជ្ជា មូលធន និងការងារនៅក្នុងរង្វង់នៃរដ្ឋសមាជិកអាស៊ាន បានជះឥទ្ធិពលដល់បម្រែបម្រួលការងារ ជាពិសេសចំពោះកុមារតែម្តង ដែលអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតម្រូវការនៃកម្លាំងពលកម្ម និងការគ្រប់គ្រងនៃសង្វាក់ផលិតកម្ម។ នៅក្នុងបរិបទនេះ ការចែករំលែកនូវព៌តមាន និងការអនុវត្តជោគជ័យនៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្ម កុមារនៃវិស័យសេដ្ឋកិច្ចមិនរៀបរយ ពិតជាដើរតួនាទីសំខាន់ និងជាអាទិភាពមួយរបស់រដ្ឋសមាជិក និងត្រីភាគីបូក ក្នុងការពង្រឹងគោលការណ៍អនុវត្តដើម្បីផលប្រយោជន៍របស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។ គួររំលឹកផងដែរថា នៅក្នុងសហគមន៍ សង្គម និងវប្បធ៌មរបស់អាស៊ាន បញ្ហាពលកម្មកុមារត្រូវបានដោះស្រាយតាមរយៈ សេចក្តីប្រកាសរបស់អាស៊ានស្តីអំពីសិទ្ធិរបស់កុមារ និងផែនទីបង្ហាញផ្លូវរបស់អាស៊ានក្នុងការលុបបំបាត់ពលកម្មកុមារ។ ការអនុវត្តកន្លងមករបស់រដ្ឋជាសមាជិកនីមួយៗ ស្តីអំពីការលុបបំបាត់ពលកម្មកុមារ ការផ្លាស់ប្តូរទៅវិញទៅមកនៃនីតិវិធីអធិការកិច្ច ប្រព័ន្ធនៃការតាមដានត្រួតពិនិត្យ និងយន្តការជារចនាសម្ព័ន្ធក្នុងការលើកកំពស់ការអនុវត្តសង្គម និងការងារប្រកបដោយប្រសិទ្ធភាព ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗធ្វើការ សិក្សាស្វែងយល់អំពីបរិយាកាសអំណោយផល ក្នុងការលុបបំបាត់នូវរាល់ទម្រង់នៃការងារដោយបង្ខំ និងការកេងប្រវ័ញ្ចនូវកម្លាំងពលកម្មកុមារ ដូចមានចែងនៅក្នុងគោលដៅសាកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព២០១៥-២០៣០។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋភាគីនៃអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើលិខិតតុបករណ៍របស់អង្គការជំនាញ នៃអង្គការសហប្រជាជាតិជាអាទិ៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ការផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ របស់អង្គការអន្តរជាតិខាងការងារដែលក្នុងនោះពាក់ព័ន្ធនឹងសិទ្ធកុមារមាន៖ អនុសញ្ញាលេខ២៩ ស្តីពីការងារដោយបង្ខំឬជាកាតព្វកិច្ច, អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ចូលធ្វើការ, អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ, សេចក្តីថ្លែងការណ៍សាកលស្តីពីសិទ្ធិមនុស្ស, ពិធីសារនិងការអនុម័តលើអនុសញ្ញាបន្ថែមដទៃទៀតដែលពាក់ព័ន្ធសុខុមាលភាពកុមារ សិទ្ធិកុមារ និងការជួញដូរកុមារ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើសកម្មភាពបន្ទាន់សម្រាប់ការលប់បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ក៏ដូចជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យឆាប់សម្រេចបាននូវការប្តេជ្ញាចិត្តទាំងនេះ។ ទាំងនេះ ជាសមិទ្ធផលប្រកបដោយជោគជ័យ ដែលព្រះរាជាណាចក្រកម្ពុជា បានខិតខំយកចិត្តទុកដាក់ក្នុងការលុបបំបាត់ពលកម្មកុមារ ហើយក៏ជាបទពិសោធន៍សម្រាប់ចែករំលែកដល់បណ្តាប្រទេសអាស៊ាន ធ្វើការសិក្សាស្វែងយល់នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង អំពីការអនុវត្តជោគជ័យនៅក្នុងផ្នែកអធិការកិច្ចការងារ និងការលុបបំបាត់ពលកម្មកុមារនៃវិស័យសេដ្ឋកិច្ចមិនរៀបរយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍។

 



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.