Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅក្រុងស៑ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ

 Sunday, 16 April 2017 17:31  |    Written by MLVT  |  5560 times  |   Print  |   Email
ពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅក្រុងស៑ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូរៀបចំពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅក្រុងស៑ូវ៉ុននៃសាធារណរដ្ឋកូរ៉េ ជូនបងប្អូនពលករ ស្ត្រីរៀបការស្វាមីកូរ៉េ និស្សិត និងកម្មសិក្សាការី ដែលរស់នៅទីនោះ។ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជា ២ម៉ឺុននាក់ ឯកឧត្តម អ៉ិត សំហេង បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៑ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៑ុនរ៉ានី ហ៑ុនសែន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅសាធារណៈរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានជម្រាបជូនអ្នកចូលរួមក្នុងកម្មវិធីទាំងអស់ថា រាជរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តនៅក្នុងឧបទ្វីបកូរ៉េ និងបានត្រៀមនូវវិធីសាស្ត្រចាំបាច់សម្រាប់គ្រប់គ្រងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅទីនោះ។ ហេតុដូច្នេះសូមសាធារណជន ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសារពលករ និងស្ត្រីរៀបការស្វាមីកូរ៉េ ក៏ដូចជានិស្សិត សូមរក្សាភាពហ្នឹងហ្នរ បន្តនិរន្តរភាពការងារជាធម្មតា។ ស្ថានឯកអគ្គេាជទូតកម្ពុជាយើងនៅកូរ៉េនឹងបន្តតាមដានសភាពការណ៍ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរបន្តទៀត។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើចំណាត់ការរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងបន្តរួមរស់ដោយសុខសាន្តជាមួយប្រជាពលរដ្ឋកូរ៉េ។



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.