Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលក្រុងប៉េហាយ នៃសាធារណរដ្ឋប្រជាមានិតចិន

 Tuesday, 21 February 2017 10:04  |    Written by MLVT  |  4887 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលក្រុងប៉េហាយ នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយគណៈប្រតិភូរដ្ឋបាលក្រុងប៉េហាយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម Chen Wei អភិបាលរង នៃទីក្រុងប៉េហាយ តំបន់ស្វ័យយ័តគងស៊ីចាង ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងជំនួបនេះ គណៈប្រតិភូមានបំណងចង់ស្វែងយល់បន្ថែមទៀតលើគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រសួងបាននឹងកំពុងអនុវត្ត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រទៅដល់គោលនយោយបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥។ ជាមួយគ្នានេះ ភាគីចិនក៏បានពិភាក្សាអំពីលទ្ធភាព នៃកិច្ចប្រតិបត្តិការលើផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសវិស័យអេឡិចត្រូនិច និងព័ត៌មានវិទ្យា។ ភាគីចិនបានលើក ពីគោលនយោបាយរបស់ប្រទេសចិន ពាក់ព័ន្ធនឹងការផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ និងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សារដ្ឋ ដែលចែងអំពី ទស្សនៈស្តីពីការចាប់ផ្តើមការអប់រំក្នុងយុ គ្គសម័យថ្មី ដែលចិនកំពុងជំរុញការកសាងសកម្មភាពអប់រំ និងបណ្តុះបណ្តាល ការហ្វឹកហាត់ទេពកោសល្យ ដើម្បីឱ្យត្រូវនឹងតម្រូវការ នៃការអភិវឌ្ឍរបស់បណ្តាប្រទេស ដែលប្រកាន់គោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយ។ ក្រោយជំនួបពិភាក្សាការងារ ភាគីទាំងពីរបានឈានដល់ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការផែ្នកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់រយៈពេល ៥ឆ្នាំ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលក្រុងប៉េហាយ នៃសារធារណរដ្ឋប្រជាមានិតចិន ដែលផ្ដោតសំខាន់ទៅលើ៖ - ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងការអប់រំផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច និងព័ត៌មានវិទ្យា - ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអប់រំ ដែលមានការសហការគ្នារវាងគ្រឹះស្ថានសិក្សា និងសហគ្រាស (កម្មវិធីកម្មសិក្សា) ដើម្បីបង្កើនសមត្ថភាពអនុវត្តន៍ជាក់ស្តែង និងពង្រឹងការប្រកួតប្រជែងការងាររបស់សិស្ស-និស្សិត - ការបង្កើតឲ្យមានកម្មវិធីផ្លាស់ប្ដូរគ្រូ និងសិស្ស-និស្សិតដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ - ការបង្កើត “មជ្ឈមណ្ឌលបម្រើសេវាកម្ម” ការទទួលស្គាល់ស្របច្បាប់លើវិស័យ បច្ចេកវិទ្យា ទូរគមនាគមន៍ និងអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា។



Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.