Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីបើកពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ២០១៧

 Friday, 27 October 2017 14:17  |    Written by MLVT  |  8195 times  |   Print  |   Email
ពិធីបើកពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ២០១៧

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក ពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ២០១៧ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍លើកឡើងថា សិស្សនិស្សិត យុវជនដែលកំពុងស្វែងរកការងារធ្វើ និងអ្នកចង់ដឹងពីតម្រូវការទីផ្សារការងារ គួរតែទៅចូលរួមទស្សនាពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ហើយនឹងមានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ជាមួយឱកាសការងារគ្រប់ប្រភេទ ២ម៉ឺនមុខតំណែង។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានវិវត្តពីប្រទេសក្រីក្រឈានដល់ប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ហើយរាជរដ្ឋាភិបាល បានដាក់ផែនការអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ឯកឧត្តម ពេជ សោភ័ន បញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ការងារមានច្រើនសម្បូរបែប ប៉ុន្តែការដែលរាជរដ្ឋាភិបាល បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនោះ ដើម្បីផ្ដល់ជម្រើសបន្ថែមលើការងារក្នុងស្រុក ជាមួយប្រាក់ឈ្នួលខ្ពស់ជាងក្នុងប្រទេស។ ម្យ៉ាងទៀត ការទៅធ្វើការនៅក្រៅប្រទេស គឺដើម្បីទទួលបានជំនាញពិតប្រាកដពីបរទេស ដែលបានបណ្ដុះបណ្ដាលដល់ពលករកម្ពុជាទាំងនោះ ដើម្បីយកមកធ្វើការជាបុគ្គលជំនាញ ឬបើកមុខរបរផ្ទាល់ខ្លួនក្នុងប្រទេសវិញ។ ឯកឧត្តម បានបន្តថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ មិនត្រឹមតែផ្ដល់ឱកាសការងារជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឲ្យយុវជន សិស្សនិស្សិតយល់ថា អ្វីដែលទទួលបានពីការងារ ដូចជាប្រាក់ចំណូលច្រើននោះ ក៏អាស្រ័យលើផលិតភាពការងាររបស់បុគ្គលិកការងារទាំងនោះដែរ ព្រោះដើម្បីប្រាក់ខែច្រើន ទាល់តែបុគ្គលិកការងារបង្កើនផលិតភាពការងារដល់គ្រឹះស្ថានការងារផងដែរ។ មួយវិញទៀត ពិព័រណ៍ការងារនេះ ក៏ជាសញ្ញាណមួយប្រាប់ទៅយុវជន សិស្សនិស្សិតឲ្យបានឃើញថា ប្រភេទការងារអ្វីខ្លះដែលទីផ្សារការងារត្រូវការច្រើន ដើម្បីឲ្យពួកគេខិតខំសិក្សារៀនសូត្រផ្តោតលើជំនាញទាំងនោះ។ ចំណែកគ្រឹះស្ថានអប់រំក៏នឹងបានយល់ដឹងថា ប្រភេទការងារណាខ្លះ ដែលទីផ្សារការងារត្រូវការច្រើន ដើម្បីបន្ថែមមុខវិជ្ជាអប់រំដល់សិស្សនិស្សិតបន្ថែម។ ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើតផលិតភាពយុវជនសិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ កុំភ្លេចយកប្រវត្តិរូបសង្ខេបមកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារ ដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។ សូមជម្រាថា ក្នុងរយៈពេល២ទសវត្សរ៍ កន្លងមកនេះ ឱកាសការងារចំនួន ៣.៦លានការងារ ត្រូវបានបង្កើតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម និង០.៧លានការងារទៀត ត្រូវបានបង្កើតក្នុងវិស័យកសិកម្ម៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.