Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


NEA បន្តសហការជាមួយក្រុមហ៊ុនធំៗ៧ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ៥០០ កន្លែងសម្រាប់យុវជន

 Tuesday, 28 May 2024 16:55  |    Written by MLVT  |  1237 times  |   Print  |   Email
NEA បន្តសហការជាមួយក្រុមហ៊ុនធំៗ៧ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ៥០០ កន្លែងសម្រាប់យុវជន

ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៥៩ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

 

កម្មវិធី វេទិកាការងារ និងកម្មសិក្សាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៧ ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗនៅថ្ងៃនោះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

 

សូមជម្រាបថា ក្រុមហ៊ុនទាំង៧ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ កាន្និកា វឌ្ឍនៈ លក្ខិណា (ខេវីអិល) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនហ្វ័រវើដ ខេម អ៊ិនធើណសិនណល អ៊ិនវេសមេន, ក្រុមហ៊ុន ណូវ៉ាជេម អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុនGP investment Management limited company, ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន វ័ន ភ័ញ ខឹរៀ លេប  ឯ.ក។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

 

#MLVT #HENGSour #NEA


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.