Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ថ្ងៃស្អែកនេះ ពិព័រណ៍ការងារនឹងផ្តល់ឱកាសការងារជាង៣ពាន់​កន្លែងពីក្រុមហ៊ុនធំៗជាង ២០ សម្រាប់យុវជននៅអាគារ KAMPUS

 Wednesday, 22 June 2022 11:37  |    Written by MLVT  |  4903 times  |   Print  |   Email
ថ្ងៃស្អែកនេះ ពិព័រណ៍ការងារនឹងផ្តល់ឱកាសការងារជាង៣ពាន់​កន្លែងពីក្រុមហ៊ុនធំៗជាង ២០ សម្រាប់យុវជននៅអាគារ KAMPUS

ស្អែកនេះ ពិព័រណ៍ការងារ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច នៅទីតាំងអាគារ KAMPUS ដែលមានអាសយដ្ឋាន ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវ ឱកាសការងារប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗជាង២០ ដើម្បី ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ ពិព័រណ៍ ការងារនេះ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO)។

 

ក្រៅពីទទួលបានឱកាសការងារជាច្រើនក្នុងមុខជំនាញផ្សេងៗគ្នា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកា ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ «ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួល បាន ចំណេះដឹងពីវាគ្មិនល្អៗដែលមានបទពិសោជន៍ក្នុងទីផ្សារការងារផងដែរ។

 

ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារតាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ និងជួបសម្ភាសផ្ទាល់តែម្តង។ ចំណែកអ្នកចូលរួម នឹងទទួលបានការប្រឹក្សាយោបល់អាជីព និងការងារដើម្បីត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារឲ្យបានល្អ។

 

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗដែលចូលរួមតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.