Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញជាអធិបតី ក្នុងពិធី “បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម”

 Friday, 11 February 2022 12:46  |  7786 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញជាអធិបតី ក្នុងពិធី “បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម”

(ភ្នំពេញ)៖ កម្មពិធី “បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម” ត្រូវបានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ដែលកម្មវិធីនេះ ត្រូវបានរៀបចំធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ 

ថ្លែងក្នុងពិធី ប្រកាសបើកសន្និតបាតនេះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្ដីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគីគឺតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលបានចូលរួមចំណែកគ្រប់សកម្មភាព និងស្មារតីធ្វើឱ្យអង្គភាពមួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈរហូតមកដល់ពេលនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា យើងពិតជាមានមោទនៈភាពណាស់នូវអ្វីដែលយើងបានខិតខំសម្រេចបានស្របទៅតាមគោលនយោបាយដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងការអនុវត្តការងារកន្លងមក បេឡាជាតិសន្តិសុខសង្គម បានចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការរីកចម្រើននៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកលនាពេលខាងមុខ។

 

ជាការពិតណាស់បើគ្មានការខិតខំប្រឹងប្រែង ក៏មិនបានទទួលបានការកោតសរសើរពីសំណាក់អន្ដរជាតិនៃប្រទេសដែលជាដៃគូអភិវឌ្ឍន៍នោះឡើយ។ ជាក់ស្តែង បេឡាជាតិសន្តិសុខសង្គមធ្លាប់ទទួលបានពានរង្វាន់ពីសមាគមសន្ដិសុខសង្គមអាស៊ានចំនួន ០៥លើករួចមកហើយ។

បេឡាជាតិសន្តិសុខសង្គម បានចូលរួមអនុវត្តអនុសាសន៍ទាំង ១០ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៧៧លើក ដែលមានចំនួនប្រមាណ ១លាននាក់ រួមមាន៖

- កម្មករនិយោជិតទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់ 

- គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប.ស.ស. បានផ្តល់ប្រាក់ឈ្នួលដល់កម្មការិនីសម្រាលកូន បានចំនួន២៤២ ៣៦៧ នាក់ គិតជាទឹកប្រាក់សរុបចំនួន៤៩៣ ៩៧ប៊ីលានរៀល។ 

- ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូនចំនួន ១នាក់ ថវិកា ៤០ ម៉ឺនរៀល កូនចំនួន ២ នាក់ ថវិកា ៨០ ម៉ឺនរៀល និងកូនចំនួន ៣ នាក់ ថវិកា ១ លាន ២ សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀល ពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់

- គិតត្រឹមឆ្នាំ២០២១ ប.ស.ស បានបើកផ្តល់បា្រក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្រ្តីសម្រាលកូនសរុបចំនួន ២៨២ ០៧៣នាក់ មានកូនសរុប ២៨៤ ០១៦ នាក់ ដែលបានចំណាយទឹកប្រាក់ ១១៣ ពាន់ ៦០៦លាន ៤០០សែនរៀល។ ដោយឡែកសម្រាប់ឆ្នាំ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាកកូន ៦៥ ៨៧១នាក់ មានកូនចំនួន ៦៦ ៣៣៥នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ពាន់ ៥៣៤លានរៀល។ 

- ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ទទួលបានការអនុម័ត និងដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តផ្នែក ប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែករបបហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ

- បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តិចប់សព្វគ្រប់សម្រាប់ដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងពិនិត្យសម្រេចកាលបរិច្ឆេទ នៃការដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតដែល ស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ស្តីពីការងារ។ រាជរដ្ឋាភិបាលបានបង់ភាគទានជំនួសមន្រ្តីសាធារណៈ រហូតមកដល់បច្ចុប្បន្ននេះ។ 

- បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

- ក្រសួងបាន និងកំពុងបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពិធី “បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម” គឺជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័ន អង្គភាព ព្រមទាំងដៃគូអភិវឌ្ឍន៍នានាក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិគាំពារសង្គម ក៏ដូចជាច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ ក្នុងការរួមចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ សម្រាប់ទិសដៅអនុវត្តបន្ត បេឡាជាតិសន្តិសុខសង្គម និងស្ថាប័ន អង្គភាព ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាត្រូវបន្តចូលរួមចំណែក៖

- ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។

- ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។

- ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនឱ្យខានតែបានក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ។

- ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

- ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។

បើតាម ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានឲ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ គិតត្រឹមឆ្នាំ២០២១ ដែលក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧ ៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។ ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម បានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារចំនួន ១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាពចំនួន ១៥៦.២០ប៊ីលានរៀល៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.