Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម អុិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គមលើកទី៧ អាណត្តិទី១

 Monday, 02 August 2021 11:39  |  11761 times  |   Print  |   Email
ឯកឧត្តម អុិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គមលើកទី៧ អាណត្តិទី១

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គមលើកទី៧ អាណត្តិទី១ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើរបៀបវារៈ រួមមាន៖

 

១. សេចក្តីព្រាងថវិកាឆ្នាំ២០២២ របស់បេឡាជាតិរបបសន្តិសុខសង្គម

២. សំណើសុំគោលការណ៍ពិនិត្យលទ្ធភាពកែសម្រួលអត្រាភាគទានសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ

៣. បញ្ហាផ្សេងៗ

 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ និងពិភាក្សានាពេលនេះ។

 

អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈនីមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព។

 

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.