Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានបន្តបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត លើរបៀបវារៈដែលបានគ្រោងទុក

 Monday, 28 December 2020 12:45  |  7589 times  |   Print  |   Email
ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានបន្តបើកកិច្ចប្រជុំពិភាក្សា និងអនុម័ត លើរបៀបវារៈដែលបានគ្រោងទុក

ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សានាព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងការដឹកនាំកិច្ចប្រជុំលើកទី៤ អាណត្តិទី១ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន និងបញ្ហាផ្សេងៗ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

គួររំលឹកថា កន្លងមក ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនចំនួន ៣លើករួចមកហើយ ដែលក្នុងនោះ បានសម្រេច និងអនុម័តទៅលើ៖

- អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម

និងបទបញ្ជាផ្ទៃក្នុងរបស់បេឡាជាតិសន្តិសុខសង្គម

- សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល

នៃបេឡាជាតិសន្តិសុខសង្គម

- អនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំង

ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំង

បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ

- សេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១០ រូប ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.