Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តម អុិត សំហេង ផ្តល់អនុសាសន៍បន្ថែមដល់មន្ត្រី ប.ស.ស ត្រូវដាក់ចិត្តបម្រើឲ្យអស់កម្លាំងកាយចិត្តចំពោះអ្នកដែលទៅទទួលសេវា

 Thursday, 06 August 2020 11:28  |  7898 times  |   Print  |   Email
ឯកឧត្តម អុិត សំហេង ផ្តល់អនុសាសន៍បន្ថែមដល់មន្ត្រី ប.ស.ស ត្រូវដាក់ចិត្តបម្រើឲ្យអស់កម្លាំងកាយចិត្តចំពោះអ្នកដែលទៅទទួលសេវា

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់អនុសាសន៍លើកទឹកចិត្តបន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ត្រូវដាក់ចិត្តបម្រើឲ្យអស់ពីកម្លាំងកាយចិត្តចំពោះប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីរាជការដទៃទៀតដែលទៅទទួលសេវា ប.ស.ស នៅតាមទីកន្លែងនានា។

ពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១នេះ ត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន សូម្បីតែគណបក្សនយោបាយនានាក៏ដោយ។

ឯកឧត្តមបណ្ឌិតបានក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មី និងចាស់សូមមេត្តាស្វែងយល់ និងខិតខំអនុវត្តតាមព្រះរាជក្រឹត្យ ដែលកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ខណៈវិសាលភាពកាន់តែធំ ដោយគ្របដណ្ដប់លើវិស័យសាធារណៈថែមទៀត ដូច្នេះគឺទាមទារការសម្រេចចិត្ត និងប្រតិបត្តិការកាន់តែឆាប់រហ័ស។ 

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវខិតខំបំពេញភារកិច្ច ហើយកុំមានការភ័យព្រួយពាក់ព័ន្ធនឹងការមើលរំលងស្នាដៃរបស់ខ្លួនឲ្យសោះ ដោយហេតុថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាកនៅតែមានការលើកទឹកចិត្ត និងដំឡើងតួនាទីទៅតាមស្នាដៃ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបន្តថា ថ្វីដ្បិតរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យនិយោជកកាត់បន្ថយការបង់វិភាគទាន ក្នុងកំឡុងពេលសហគ្រាស គ្រឹះស្ថានដាក់ព្យួរការងារដោយផលប៉ះពាល់ជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែកម្មករនិយោជិតនៅបន្តទទួលបានសេវាថែទាំសុខភាព ពី ប.ស.ស ដដែល។

 

សូមជម្រាបថា នៅចុងឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានអនុម័តឱ្យប្រើប្រាស់ ហើយគ្របដណ្តប់ ៤ផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះព្រមទាំងបុគ្គលស្វ័យនិយោជន៍។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានផ្តល់សេវាថែទាំសុខភាព និងប្រាក់ឧបត្ថម្ភដល់ស្រ្តីក្នុងគ្រួសារក្រីក្រមានផ្ទៃពោះ រហូតដល់កូនក្រោមអាយុ ២ឆ្នាំ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបើកសាច់ប្រាក់ និងផ្តល់អំណោយផ្សេងៗជូនគ្រួសារក្រីក្រដែលមានផលប៉ះពាល់កំឡុងពេលជំងឺកូវីដ-១៩ រីករាលដាលផងដែរ។

រាជរដ្ឋាភិបាលក៏បានចេញនូវគោលការណ៍ ដើម្បីធានាការគាំពារសង្គមដល់កម្មករនិយោជិតមាន ១០ចំណុចដូចខាងក្រោម៖

១- គ្រប់រោងចក្រទាំងអស់ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ ចំនួន ១៩០ដុល្លារ និងបានបើកប្រាក់ឈ្នួល  ២ដងក្នុងមួយខែជូនកម្មករនិយោជិត។

២- កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។

៣- កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។

៤- ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល, កូន២នាក់ ថវិកា ៨០ម៉ឺនរៀល និងកូន៣នាក់ ថវិកា ១.២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

៥- និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។

៦- ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។

៧- ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានទទួលការអនុម័ត និងដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍ សម្រាប់កម្មករនិយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ។

៨- អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។

៩- បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

១០- បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ ដែលរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.