Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ភាគីពាក់ព័ន្ធ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “បញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និងវិសាលភាពបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យ សំណង់”

 Wednesday, 19 January 2022 11:10  |    Written by MLVT  |  8579 times  |   Print  |   Email
ភាគីពាក់ព័ន្ធ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “បញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និងវិសាលភាពបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យ សំណង់”

(ភ្នំពេញ)៖ ភាគីពាក់ព័ន្ធមួយចំនួន ក្នុងនោះមាន អង្គការអន្តរជាតិខាងការងារ (ILO) , សមាគមអ្នកសាងសង់កម្ពុជា (CCA), សហព័ន្ធវិស័យសំណង់អន្តរជាតិ (BWI) និងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “បញ្ហាប្រឈមនៃគ្រោះថ្នាក់ការងារ និងវិសាលភាពបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់” ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ សាន់វ៉េរ ក្នុងគោលបំណង ១.ជំរុញឲ្យភាគីពាក់ព័ន្ធពង្រឹងការអនុវត្តស្តង់ដារសុខភាព និងសុវត្ថិភាព នៅកន្លែងការងារឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ, ២.ពង្រីកវិសាលភាពបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់ឲ្យបានពេញលេញសម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ, ៣.ស្វែងរក និងកំណត់នូវបញ្ហាប្រឈមជាអទិភាព និងសុំកិច្ចសហការ ដើម្បីជំរុញឲ្យការអនុវត្តមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់, ៤. ផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្តូសឲ្យបានទូលំទូលាយ និងបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តូសនៅពេលអនាគត និង ៥. បង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រត្តិបត្តិការក្នុងគោលបំណងជំរុញក្របខ័ណ្ឌគោលនយោបាយជាតិ សម្រាប់ការលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ឲ្យមានភាពល្អប្រសើរទ្បើង។  

តំណាងឲ្យឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ រដ្ឋលេខាធិការ ដែលជាអធិបតីក្នុងពិធីបើកសាលាពិគ្រោះយោបល់នេះ លើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើវិស័យសន្តិសុខសង្គម និងបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយបន្តការពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ការបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ការជំរុញការរៀបចំ និងដាក់ឲ្យដំណើរការរបបប្រាក់សោធន និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា សំដៅលើកកម្ពស់ សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រជាអតិបរមា។ 

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលកន្លងមកម្ចាស់សហគ្រាសផ្នែកសំណង់ និងព្រៃឈើ បានខិតខំពង្រឹងការចូលរួមអនុវត្តនូវសេចក្តីណែនាំបន្ថែម របស់ក្រសួងពាក់ព័ន្ធនឹងការបង្ការ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុលោមតាមវិធានការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ មានជំនឿមុតមាំថា ចំពោះភាគីពាក់ព័ន្ធ នឹងយកចិត្តទុកដាក់ក្នុងការស្តាប់រាល់បទបង្ហាញ និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឲ្យសិក្ខាសាលាពិគ្រោះយោបល់ដែលមានសារសំខាន់នេះ ទទួលបានចំណេះដឹង លទ្ធផលផ្លែផ្កា ដូចការរំពឹងទុក ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមផ្តល់ជាអនុសាសន៍មួយចំនួនក្នុងនោះ៖ ១. ការពិភាក្សាត្រូវផ្តោតឲ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ដែលមាន បេឡាជាតិសន្តិសុខសង្គម ដែលអនុវត្តលើរបបសន្តិសុខសង្គមទាំងអស់ និងនាយកដ្ឋានពេទ្យការងារ ដែលអនុវត្តលើអនាម័យ ការងារ និងសុវត្ថិភាពការងារ, ២. ការពិភាក្សាត្រូវផ្តោតឲ្យមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីយន្តការកិច្ចសហការពាក់ព័ន្ធការអនុញ្ញតសិទ្ធិសាងសង់ ចាំបាច់ត្រូវមានបញ្ជាក់អំពីការទិញធានារ៉ាប់រង ពិសេសគ្រោះថ្នាក់ការងារស្របតាមច្បាប់ស្តីពីសំណង់ និង ៣. ផ្តោតលើអនុសាសន៍ផ្សេងៗទៀតពីវាគ្មិន ប.ស.ស. និងវាគ្មិននៃនាយកដ្ឋានពេទ្យការងារ និងសមាជិកសមាជិការនៃអង្គសិក្ខាសាលាទាំងមូល៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.