Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

 Wednesday, 27 June 2018 11:43  |  3726 times  |   Print  |   Email
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាជំនួបលើកទី៤៦ហើយ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៦ លើកនេះ មានកម្មករ កម្មការិនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ រោងចក្រសហគ្រាសទាំង៥ដែលបានចូលរួមនៅព្រឹកនេះគឺមកពីស្រុកសាមគ្គីមានជ័យចំនួន៣ និងស្រុកកំពង់ត្រឡាចចំនួន២។ រោងចក្រទាំង៥នេះមានរោងចក្រចំនួន៤ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រ១ទៀតជារោងចក្រផលិតស្បែកជើងសម្រាប់បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញមកជួបសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ ដែលនេះបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅខេត្តកំពង់ឆ្នាំង កាលពីជំនាន់មុនមិនមានរោងចក្រសហគ្រានោះទេដោយពីមុនតំបន់នេះជាសមរភូមិសង្គ្រាម។ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺបានប្រែក្លាយតំបន់សមរភូមិទាំងអស់ក្លាយទៅជាតំបន់សន្តិភាព និងតំបន់ទីផ្សារដែលបានជួយបង្កើតការងារនិងមុខរបរដល់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅឲ្យកាន់តែប្រសើរឡើង និងបានប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យក្លាយជាតំបន់សន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាក់ស្តែង ពេលនេះកម្ពុជាទទួលបានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារអាមេរិកជាមួយប្រទេសថៃ, វៀតណាមជាង៤ពាន់លានដុល្លាអាមេរិក និងប្រទេសជិតខាងប្រមាណជាង ១០ពាន់លានដុល្លាររួចមកហើយ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាតាមរយៈគោលនយោបាយ ពង្រាយសាលារៀន និងរោងចក្រឲ្យមាននៅតាមតំបន់គ្រប់ទីកន្លែង ស្របពេលនឹងគោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងរហូតដល់ជនបទដើម្បីផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមហ៊ុន វិនិយោគិនទាំងក្នុង និងក្រៅប្រទេសឲ្យមកវិនិយោគនៅកម្ពុជាដើម្បីធ្វើយ៉ាងណាបង្កើតផលិតផលសម្រាប់បម្រើក្នុងប្រទេស និងសម្រាប់នាំចេញទៅទីផ្សារបរទេសស្របពេលដែលប្រទេសកម្ពុជាមានកន្លែងផលិតវត្ថុធាតុដើមស្រាប់។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម (២០១៥-២០២៥)ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយរោងចក្រទាំងអស់ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់សារជាថ្មីថា ដើម្បីធានាដល់កូនក្មួយកម្មករនូវមុខរបរការងារ និងអត្ថប្រយោជន៍ការងារជាច្រើនដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ និងបានដាក់ចេញកន្លងមកសម្រាប់បងប្អូនកូនក្មួយកម្មកររួចមកហើយនោះ គឺមិនមានការផ្លាស់ប្តូរទេ គឺទាំងមុនការបោះឆ្នោត និងក្រោយពេលបោះឆ្នោតគឺបងប្អូនកូនក្មួយកម្មករនៅទទួលបានដដែល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្េចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។

ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,២៧៥) នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ កម្មការិនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.