Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-ថៃ បាន​រួមគ្នា​ផ្តល់​ភាព​ស្រប​ច្បាប់ ដល់​ពលករ​កម្ពុជា ជាង៣០ម៉ឺននាក់ ក្នុងចំណោម​ពលករ​ខុសច្បាប់៤០ម៉ឺននាក់ ដែល​កំពុង​បំរើការងារ​នៅ​ប្រទេសថៃ

 Tuesday, 22 May 2018 14:03  |  3523 times  |   Print  |   Email
កម្ពុជា-ថៃ បាន​រួមគ្នា​ផ្តល់​ភាព​ស្រប​ច្បាប់ ដល់​ពលករ​កម្ពុជា ជាង៣០ម៉ឺននាក់ ក្នុងចំណោម​ពលករ​ខុសច្បាប់៤០ម៉ឺននាក់ ដែល​កំពុង​បំរើការងារ​នៅ​ប្រទេសថៃ

ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ លើវិស័យការងារ និង វិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេល នៃកិច្ចសហប្រតិបត្តិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានជាង៣០ម៉ឺននាក់រួចហើយ ក្នុងចំណោមពលករជាង៤០ម៉ឺននាក់ ដែលកំពុងបំរើការងារ ដោយខុសច្បាប់នៅក្នុងប្រទេសថៃ។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅក្រោយជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ នៅទីស្តីការក្រសួង ថា ពលករកម្ពុជា ដែលបំរើការងារ ដោយគ្មានឯកសារស្របច្បាប់ នៅក្នុងប្រទេសថៃ ពីមុនមកនោះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះឱ្យបានរួចរាល់ នៅមុនដំណាច់ ខែ មិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា កន្លងមកកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣០០នាក់ ទៅកាន់មជ្ឈមណ្ឌលចំនួន០៣ នៅទីក្រុងបាងកក ខេត្ត បុទុមឋានី និងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលមកដល់ពេលនេះ អាចចាត់ទុកថាទទួលបានលទ្ធផលជោគជ័យ ពោលគឺនៅសេសសល់ខ្លះកំពុងបន្តនិតិវិធីផ្តល់ជូន។

យ៉ាងណា ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា នៅពាក់កណ្តាលខែមិថុនា ក្នុងឆ្នាំនេះ ឯកឧត្តម នឹងដឹកនាំគណប្រតិភូក្រសួងការងារ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យចុងក្រោយ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ ក្រៅពីនេះក៏ខិតខំជម្រុញល្បឿន នៃកិច្ចសហប្រតិបត្តិការ លើ វិស័យ អប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាវិស័យដទៃទៀត ឱ្យបានល្អ និងមានប្រសិទ្ធភាព។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ក៏បានអបអរសាទរ ចំពោះការបើកច្រកទ្វារ អន្តរជាតិថ្មី របស់កម្ពុជា នៅខេត្តបាត់ដំបង ដើម្បីរំលែកការធ្វើដំណើរ ដោយស្របច្បាប់របស់ពលករកម្ពុជា ពីច្រកប៉ោយប៉ែតទៅតាមច្រកថ្មីនេះ ស្របតាមកិច្ចសហប្រតិបត្តិការ ដោយរលូន និងឈ្នះឈ្នះទៅវិញទៅមក៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.