Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យ ឆាង អាន ប្រទេសចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានបីទៀតក្រោមឳវាទក្រសួង

 Thursday, 17 May 2018 19:11  |  3336 times  |   Print  |   Email
ពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យ ឆាង អាន ប្រទេសចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានបីទៀតក្រោមឳវាទក្រសួង

      មុននឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រៀងព្រមលើអនុស្សរណៈនៃការយោគយល់គ្នា រវាង សាកលវិទ្យាល័យ ឆាង អាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងវិទ្យាស្ថានបីទៀតក្រោមឳវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះរួមមាន វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរដល់សកលវិទ្យាល័យឆាង អាន ដែលបានទទួលស្វាគមន៍ ចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញទៅទស្សនកិច្ច នៅសាធារណៈរដ្ឋប្រជាមានិតចិនដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយសកលវិទ្យាល័យនាពេលកន្លងមក ព្រមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមួយនេះ ដែលវាស្របទៅនឹងគោលនយោបាយ ដែលជាអតិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ។

     

      តាមរយៈMOUនេះ នឹងធ្វើអោយចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន កាន់តែមានភាពរឹងមាំយូរអង្វែងបន្ថែមទៀត។ ឯកឧត្តម មានប្រសាសន៍ បន្តថា យុទ្ធសាស្ត្ររបស់សាធារណ:រដ្ឋប្រជាមានិតចិន គឺការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលវាពិតជាមានសារៈសំខាន់ណាស់ ដោយសារតែធនធានមនុស្សដ៏សម្បូរបែបនេះហើយបានជាប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចនៅលើលោក។ លោក Zhang Wei នាយករង នៃសាកលវិទ្យាល័យ ឆាង អាន ក៍បានថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានទទួលគណៈប្រតិភូ ខាងសកលវិទ្យាល័យរបស់លោក ហើយខាងសាកលវិទ្យាល័យនឹងបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាអោយមានភាពកាន់តែល្អប្រសើរបន្ថែមទៀត។

    សូមបញ្ជាក់ថា សកលវិទ្យាល័យ ឆាង អាន ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសចិន ជាពិសេសផ្នែកវិស្វកម្មសំណង់ សាងសង់ផ្លូវ និងការគ្រប់គ្រងគមនាគមន៍សាធារណៈ។ សាកលវិទ្យាល័យនេះ នឹងផ្តល់អាហារូបករណ៍មកដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ លើផ្នែកគ្រប់គ្រងសាធារណៈ ចំនែកអាហារូបករណ៍ដល់ត្រូវផ្តល់ជូនសាស្ត្រាចារ្យនៃវិទ្យាស្ថានទាំងបី គឺអាស្រ័យទៅលើមុខជំនាញនីមួយៗដែលវិទ្យាស្ថានមានតម្រូវការ។

      តាមរយៈកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យ ឆាង អាន នឹងមានកម្មវិធីបណ្តុះបណ្តាលមួយដែលទទួលបាននូវសញ្ញាបត្រពីរ សញ្ញាបត្រនៅកម្ពុជាមួយ និងសញ្ញាបត្រនៅប្រទេសចិនមួយ ដែលនិស្សិតត្រូវរៀននៅកម្ពុជាចំនួន០២ឆ្នាំ និងនៅប្រទេសចិនចំនួន០២ឆ្នាំដែរ។ ក្រៅពីនេះសាកលវិទ្យាល័យឆាង អាន នឹងផ្តល់គ្រឿងបរិក្ខារបច្ចេកទេសដល់វិទ្យាស្ថានទាំង៣ដែលជាដៃគូររបស់សាកលវិទ្យាល័យផងដែរ។តាមរយៈកិច្ចសហប្រតិបត្តិការនេះ សកលវិទ្យាល័យឆាង អាន នឹងស្វែងរកនូវមូលនិធិក៍ដូចជាទុនវិនិយោគបន្ថែមទៀតដើម្បីអភិវឌ្ឍន៍វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរបស់កម្ពុជាអោយទៅជាសាកលវិទ្យាល័យពហុបច្ចេកទេសមួយនាពេលខាងមុខ៕

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.