Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ឯកអគ្គរាជទូតខ្មែរនៅកូរ៉េ និងសភាកូរ៉េ ចូលរួមកម្សាន្តជាមួយពលករខ្មែរនៅកូរ៉េ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

 Sunday, 15 April 2018 16:51  |  3544 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ឯកអគ្គរាជទូតខ្មែរនៅកូរ៉េ និងសភាកូរ៉េ ចូលរួមកម្សាន្តជាមួយពលករខ្មែរនៅកូរ៉េ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(សេអ៊ូល)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាជិកសភាកូរ៉េប្រចាំតំបន់សេអ៊ូល បានចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ លើទឹកដីកូរ៉េ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨។

មានមតិសំណេះសំណាលជាមួយពលករខ្មែរ នាឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានឲ្យដឹងថា នៅឧបទ្វីបកូរ៉េឆ្នាំនេះ សភាពការណ៍នយោបាយរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានភាពល្អប្រសើរ ព្រោះបានកាត់បន្ថយភាពតានតឹង។ រីឯប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋកូរ៉េទៀតសោត ក៏អាចរស់នៅដោយភាពសុខសាន្ត គ្មានការព្រួយបារម្ភផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជាបានប្ដូរពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប កំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម អ៉ិត សំហេង បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េអនុវត្តនូវភារកិច្ចចំនួន ៥ចំណុច រួមមាន៖

១៖ ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា។

២៖ ផ្ដល់សេវាសាធារណៈជូនពលករ តាំងពីពេលប្រឡង ធ្វើតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ និងត្រលប់ទៅវិញ។

៣៖ សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់។

៤៖ ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនពលករ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណសម្បត្តិពេលដែលត្រលប់មកវិញ។

៥៖ រៀបចំផ្ទះស្នាក់នៅបណ្ដោយអាសន្ន សម្រាប់ពលករដែលប្ដូរកន្លែងការងារ ស្នាក់នៅ និងរកការងារថ្មីបាន៥កន្លែង ជាគម្រោងឧបត្ថម្ភដោយតេជោ ហ៊ុន សែន តាមរយៈកូនច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យពលកររស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ សូមគោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ។ ពេលចប់កិច្ចសន្យាសូមវិលទៅប្រទេសវិញ កុំបន្តនៅខុសច្បាប់ សាមគ្គីភាពខ្មែរនិងខ្មែរ ជួបគ្នាទៅវិញទៅមក ត្រូវមានទំនាក់ទំនងល្អជាមួយភាគីកូរ៉េ។ ឯកឧត្តមបន្តអំពាវនាវឲ្យពលករខ្មែរនៅទីនោះ បន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ ដែលជាគន្លឹះសម្រាប់ការបន្តអភិវឌ្ឍ ព្រោះបើកាលណាមានសន្តិភាព ស្ថិរភាព ទើបអាចរក្សាការពារបាន។ ឯកឧត្តម អ៉ិត សំហេង បានណែនាំពលករឲ្យត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា។

ជម្រើសល្អបំផុត សុំបោះឆ្នោត និងផ្ដាំផ្ញើទៅក្រុមគ្រួសារនៅស្រុក បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ បរិយាកាសកម្សាន្តសប្បាយនាពេលនោះ ពិតជាបានបង្ហាញពីសាមគ្គីភាព ការបន្តភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ខណៈពលករខ្មែរម្នាក់ៗសុទ្ធតែបង្ហាញភាពញញឹមរាក់ទាក់ ហើយពួកគេបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានចុះសំណេះសំណាលដល់ប្រទេសកូរ៉េផ្ទាល់ និងចូលរួមរាំកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាមួយសប្បាយជាមួយថ្នាក់ដឹកនាំយ៉ាងច្រើនកុះករផងដែរ៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.