Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា

 Thursday, 22 March 2018 11:55  |  3701 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា

ទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះ ។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍ ចំពោះ វត្តមានរបស់ ឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិការ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នាឱកាសជួបជុំសំណេះសំណាលនាពេលនេះ ដែលការជួបជុំនេះ ជាការបង្ហាញពីវឌ្ឍនភាព និងការងារមួយចំនួនដែលត្រូវធ្វើបន្តទៀតដើម្បីបម្រើនូវផលប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិកយើង ។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការទាំងអស់របស់ក្រុមបឹ្រក្សាសហជីពជាតិកម្ពុជា ដែលបានខិតខំ បំពេញការងារ មិនខ្លាចនឿយហត់ រួមចំណែក ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយខិតខំអនុវត្តន៍ នូវអនុសាសន៍សំខាន់ៗ ៩ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ អោយក្រសួងពាក់ពន្ធ័នានា យកទៅអនុវត្តអោយមានប្រសិទ្ធភាព ដើម្បីសម្រួលដោះស្រាយរាល់ការលំបាកជូនដល់ បងប្អូនកម្មករយើង។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា អ្វីដែលក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានកំពុងធ្វើ វាជាការចូលរួមពង្រឹងនូវសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍប្រទេសជាតិយើង។ មកទល់ពេលនេះប្រទេសជាតិយើងកំពុងតែស្ថិតនៅក្នុងសភាពការណ៍មួយដ៏ល្អប្រសើរណាស់ ពិសេសទៅទៀតនោះ គឺរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ត្រង់ចំណុចនេះ ដែលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វាពិតជាមានតម្លៃណាស់ បើគ្មានសុខសន្តិភាព ស្ថេរភាពនយោបាយនេះទេ គឺបានន័យថាអ្វីៗក៏វាគ្មានដែរ។

បើតាមរបាយការណ៍របស់លោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានសហភាពជាសមាជិកចំនួន១៤ មានសហព័ន្ធសហជីពចំនួន៩៥ សមាគមចំនួន០២ អង្គការចំនួន០៤ និងទីប្រឹក្សាក្រសួងការងារចំនួន០៤រូប និងមានសមាជិក សមាជិការ សរុបចំនួន១០៥រូប ដែលមកទល់នឹងពេលនេះបានបំពេញនូវលក្ខន្តិកៈរបស់ខ្លួនក្នុងកម្មវិធី ប្តូរវេនបានបីអណត្តិរួចមកហើយ។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.