Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយលោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស (VF Corporation)

 Monday, 19 March 2018 21:22  |  4247 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយលោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស (VF Corporation)

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីការវិវត្នន៍នៃការអនុវត្តនូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបទដ្ឋាននានាក្នុងការធានានូវលក្ខខណ្ឌការងារ ការការពារ សិទ្ធិសេរីភាពកម្មករ ក៏ដូចជាការគាំពារដល់សុខុមលភាពកម្មករនិយោជិត នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នេះ លោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស (VF Corporation) បានសំដែងនូវការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្ត ជាពិសេស ការខិតខំបង្កឱ្យមានបរិយាកាសយ៉ាងល្អនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបន្តកែលំអរលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការ ផ្តល់កិច្ចគាំពារទាំងសុខុមាលភាព សុខភាព និងសុវត្ថិភាព ដែលទាំងនេះស្របទៅនិងគោលការណ៍ស្នូល នៃសាជីវកម្មវីអែស (VF Corporation)។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាន៍ថា ការជួបគ្នាលើកនេះ គឺដើម្បីពិនិត្យមើលពីវឌ្ឍនភាពភាគីពាក់ព័ន្ធនឹងកង្វល់មួយចំនួនដែលបានលើកឡើង កាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ។ មកដល់ពេលនេះ កង្វល់ទាំងនោះត្រូវបានដោះស្រាយ ដែលធ្វើឱ្យគ្រប់ ភាគីពេញចិត្តនូវអ្វីដែលយើងបានពិភាក្សាគ្នាពីលើកមុនមក ដោយមានបរិយាកាសល្អ ជាពិសេសការបញ្ជាទិញនៅតែមាន ហើយសាជីវកម្ម VF នៅតែសន្យាបន្តបង្កើននូវការបញ្ជាទិញអោយកាន់តែច្រើនបន្តទៀត ព្រោះថាអ្វីដែលក្រុមហ៊ុន VF ចង់បានគឺវាស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងយកចិត្តទុកដាក់ទៅលើការការពារសិទ្ធិ និងការផ្តល់សុខមាលភាពបងប្អូនកម្មករ ការផ្តល់នូវប្រាក់ឈ្នួលល្អប្រសើរ ការគិតគូរទៅដល់កន្លែងស្នាក់នៅ ទឹកស្អាត អគ្គិសនី និងការអប់រំសិក្សាជាដើម រហូតទៅដល់បញ្ហាបរិស្ថានទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា យើងនឹងពិនិត្យរួមគ្នានូវគម្រោងមួយចំនួនទៀតដែលទាក់ទងទៅនឹងបញ្ហាសុវត្ថិភាព នៃការធ្វើដំណើររបស់កម្មករ ការដោះស្រាយបញ្ហាដួលសន្លប់ជាដើម ដូច្នេះវាជាព័ត៌មានដ៍ល្អមួយសម្រាប់សាជីវកម្ម VF ក្នុងការធានាជាមួយដៃគួរ និងអតិថិជនរបស់ខ្លួសថា កម្ពុជានៅតែជាជម្រើសប្រភពទំនិញ និងនៅតែជាដៃគូរយូរអង្វែងបន្តទៀត ដែលក្រុមហ៊ុនយក្សមួយនេះចង់បានការធានាថា តម្លៃនៃគោលការណ៍ស្នូលក្នុងការធ្វើពាណិជ្ជកម្មរបស់ខ្លួនដោយផ្អែកលើការគោរពសិទ្ធិសេរីភាព សុខុមាលភាព និងកិច្ចគាំពារដល់កម្មករនិយោជិត។ អ្វីដែលធ្វើ VF កាន់តែពេញចិត្ត នឹងសន្យាយកកម្ពុជាជាដៃគូរបន្តទៀត គឺថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ទៅនឹងការអនុវត្តនូវលក្ខខណ្ឌការងារល្អ បង្កើតអោយមាននូវប្រភពទំនិញមួយដែលជាទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចកំលាំងពលកម្ម សិទ្ធិសេរីភាពរបស់កម្មករ ការអនុវត្តសិទិ្ធសេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព។ ទន្ទឹមនឹងនេះ ការធានាបាននូវតម្លាភាព និងភាពជឿជាក់ ដោយសារតែកម្ពុជាមានគម្រោងដៃគូរល្អៗមួយចំនួន ដូចជាគម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា (ILO-BFC) គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ –SLSG) របស់អាឡឺម៉ង់និងគម្រោងគំនិតផ្តួចផ្តើមសកលកិច្ចព្រមព្រៀងជាសកល (GLOBAL DEAL Initiative) របស់ស៊ុយអ៊ែត ដែលកំពុងតែប្រតិបត្តិការជាក្នុងភាពជាដៃគូរជាមួយនិងក្រសួង ក្នុងការពង្រឹងនូវលក្ខខណ្ឌការងារ និងតម្លាភាពនៅតាម រោងចក្រសហគ្រាស។

ពាក់ព័ន្ធទៅនឹងបញ្ហាដួលសន្លប់ និងគ្រោះថ្នាក់ចរចរណ៍ យើងមានគម្រោងមួយដែលអ្នកបញ្ជាទិញ ILO និងក្រសួងការងារ ដោយកែលំអអោយវាមានភាពប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករ ទាក់ទងទៅនឹងការដួលសន្លប់យើងបានបង្កើតនូវយន្តការមួយដោយមានកិច្ចសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល អង្គការILO ក៏ដូចជាអង្គការសុខភាពពិភពលោក (WHO) ដើម្បីរកនូវដំណោះស្រាយឆ្លើយតបអោយបានទាន់ពេលវេលានិងមានប្រសិទ្ធភាពថែមទៀតដើម្បីទប់ស្កាត់ករណីដួលសន្លប់នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន VF ជាសារជីវកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានទិញទំនិញជុំវិញពិភពលោកចន្លោះ ពី១២ពាន់លាន ទៅ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលកម្ពុជាជាដៃគូរពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុននេះ ដែលមាន២៨ រោងចក្រជាអ្នកផ្គត់ផ្គង់ទំនិញវាយនភណ្ឌ និងស្បែកជើង ដែលផ្តល់ការងារដល់កម្មករនិយោជិតខ្មែរប្រមាណ ៥៥,០០០នាក់ មានទំហំនៃតំលៃនាំចេញប្រមាណពី ៣៥០លាន ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំ៕

 

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.