Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាទទួលកូតា ពីកូរ៉េប្រមាណជាង០៤ពាន់លើវិស័យឧស្សាហកម្មនៅឆ្នាំ២០១៨នេះ

 Friday, 16 March 2018 14:29  |  4258 times  |   Print  |   Email
កម្ពុជាទទួលកូតា ពីកូរ៉េប្រមាណជាង០៤ពាន់លើវិស័យឧស្សាហកម្មនៅឆ្នាំ២០១៨នេះ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ កូរ៉េនឹងផ្តល់កូតាចំនួនប្រមាណជាង០៤ពាន់ លើវិស័យឧស្សាហកម្មបន្តទៀត ដោយមិនទាន់បានរាប់បញ្ចូលវិស័យកសិកម្ម និងសំណង់នៅឡើយទេ សម្រាប់ពលករកម្ពុជាទៅធ្វើការនៅទីនោះ ដែលចំនួននេះគឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ ហើយកម្ពុជានៅតែរក្សាបាននូវចំណាត់ថ្នាក់ល្អបើប្រៀបធៀបជាមួយនឹង១៦ប្រទេសផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម OH NAK-YOUNG ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៥រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង។ ភាគីកូរ៉េបានឲ្យដឹងថា ចំពោះប្រព័ន្ធអនុញ្ញាតនៃមុខរបរ Employment Permit System (EPS) នាពេលថ្មីៗនេះកូរ៉េបានផ្តល់ការអនុញ្ញាតអោយប្រទេសឡាវបញ្ជូនពលករទៅបម្រើការងារនៅកូរ៉េដែរ ប៉ុន្តែបញ្ហានេះគឺមិនបានប៉ះពាល់ដល់ចំនួនកូតារបស់កម្ពុជានោះឡើយ។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើទៅភាគីកូរ៉េ បន្ថែមវិស័យសេវាកម្មសម្រាប់ពលករទៅធ្វើការនៅកូរ៉េ ថែមពីលើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលមាននាបច្ចុប្បន្ន ប៉ុន្តែជាការឆ្លើយតបចំពោះបញ្ហានេះ ភាគីកូរ៉េសុំពេលពិចារណាផងដែរ ខណៈដែរនៅកូរ៉េ មិនទាន់បានគិតលើវិស័យនេះនៅឡើយទេ។

ពាក់ព័ន្ធនឹងជំនួបនេះដែរ គឺបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការផ្តល់ឱកាសឲ្យបងប្អូនពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលក្នុងកិច្ច សហប្រតិបត្តិការលើវិស័យការងារនេះ គឺមានច្រើនក្នុងនោះ រួមមាន ផ្នែកអនាម័យ និងសុវត្ថិភាពការងារ ដែលភាគីកូរ៉េកន្លងមកនេះ តែងបានផ្តល់នូវការគាំទ្រខាងផ្នែកបច្ចេកទេស មកដល់ខាងពេទ្យការងារ ក្នុងការ អប់រំផ្សព្វផ្សាយ អំពីប្រព័ន្ធអនាម័យ សុវត្ថិភាពការងារ ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស និងការផ្តល់ ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យស្ថានភាពសុវត្ថិភាពការងារ នៅតាមសហគ្រាសជាដើម ហើយភាគី ទាំងពីរសន្យានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះថែមទៀតនាឆ្នាំបន្ទាប់៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.