Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រាជរដ្ឋាភិបាលបង្កើត​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ការពារ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ដល់​វិស្វករ និង​រួម​ចំណែក​ថែ​រក្សា​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ

 Monday, 26 February 2018 13:50  |  3893 times  |   Print  |   Email
រាជរដ្ឋាភិបាលបង្កើត​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ការពារ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ដល់​វិស្វករ និង​រួម​ចំណែក​ថែ​រក្សា​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ

ឯកឧត្តម អ៊ិត សំហេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈវិស្វករកម្ពុជាឡើង ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករទូទាំងប្រទេសមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលបង្កើនសមត្ថភាពបច្ចេកទេស គ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មឲ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យវិជ្ជាជីវៈវិស្វកម្មកាន់តែល្អ ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរដល់វិស្វករ និងរួមចំណែកថែរក្សាលើកស្ទួយអត្តសញ្ញាណជាតិ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាមានប្រសាសន៍លើកឡើងបែបនេះ នាឳកាសដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃ ច័ន្ទ ១២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។ ឯកឧត្តមបញ្ជាក់ថា វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថាវិស្វករនោះមិនអាចទទួលគោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័នគណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារជាវិស្វករអាជីព ដែលច្បាប់ផ្តល់សិទ្ធិឲ្យជាធរមាន។

ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជាក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបន្ថែមទៀត។ ក្នុងពេលបច្ចុប្បន្ន គណៈវិស្វករកម្ពុជាបានកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាឡើងវិញតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១២៧៥ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានឯកឧត្តម អ៊ិត សំហេង ជាប្រធាន និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់នៃគណៈវិស្វករកម្ពុជា ហើយមានតួនាទីសំខាន់ដូចខាងក្រោម៖

- អនុម័តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់គណៈវិស្វករកម្ពុជា

- តាមដានត្រួតពិនិត្យដំណើរការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា

- ផ្តល់យោបល់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា

- សម្របសម្រួល និងដោះស្រាយវិវាទផ្សេងៗរបស់គណៈវិស្វករកម្ពុជា

- ផ្តល់យោបល់ក្នុងការចុះបញ្ជីវិស្វករអាជីពជាតិ និងអន្តរជាតិ ការលើកទឹកចិត្ត និងដាក់ពិន័យ។

ភារកិច្ចមួយទៀតជាការចាំបាច់ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាត្រូវប្រជុំយ៉ាងតិចក្នុងមួយឆ្នាំម្ដង។ ក្នុងករណីចាំបាច់ ប្រធានអាចកោះប្រជុំវិសាមញ្ញបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរមួយចំនួនដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាដូចមានខាងក្រោម៖  ត្រូវយកចិត្តទុកដាក់នូវភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងការជួយជំរុញឲ្យគណៈវិស្វករកម្ពុជាប្រព្រឹត្តទៅដោយរលូន និងជួយដោះស្រាយនូវសំណូមពរចាំបាច់ទាំងឡាយរបស់អង្គភាពប្រតិបត្តិនេះ ក្នុងនោះរួមមាន៖ - ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបញ្ជូនមន្រ្តីមានបទពិសោធន៍ខាងវិស័យជំនាញវិស្វកម្មមកចូលរួមក្នុងសមាសភាពក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមមេត្តាជួយបង្កលក្ខណៈងាយស្រួលក្នុងការអញ្ជើញចូលរួមប្រជុំក្នុងក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមេត្តាជួយសម្រួលដល់មន្រ្តីទាំងនោះ ដែលត្រូវចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន - អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដែលបញ្ជូនវិស្វករដើម្បីបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ត្រូវជ្រើសរើសវិស្វករអាជីព និងវិស្វករចុះបញ្ជីដើម្បីបង្កើតក្រុមប្រឹក្សារាជធានី-ខេត្តរបស់ខ្លួន (បញ្ជាក់កន្លងមកខេត្តមួយចំនួនបានបញ្ជូនវិស្វករជាប្រធាន អនុប្រធាននិងសមាជិកក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ដោយវិស្វករទាំងនោះដែលមិនទាន់បានមកចុះបញ្ជីនៅគណៈ វិស្វករកម្ពុជាផង)។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់របស់គណៈវិស្វករកម្ពុជា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ជាប្រធានក្រុមប្រឹក្សាគណៈ វិស្វករកម្ពុជា ឯកឧតុ្តមបានកោតសរសើរដល់គណៈវិស្វករកម្ពុជាដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនកន្លងមកប្រកបដោយផ្លែផ្កា ក្នុងនោះបានទទួលវិស្វករចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានចំនួនៈ ៣០៤៥នាក់។ ចំពោការងារ និងទិសដៅដែលត្រូវអនុវត្តនៅពេលខាងមុខរបស់គណៈវិស្វករកម្ពុជារួមមាន៖

- កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗដើម្បីសម្របសម្រួលក្នុងការធ្វើ សមាហរណកម្មអាស៊ាន

- រៀបចំនីតិវិធីក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស

- កសាងឯកសារគតិយុត្ត វិស្វកម្មឲ្យមានលក្ខណៈសមស្របទៅនឹងឯកសារដែលប្រើប្រាស់ក្នុងអាស៊ាន

- ជំរុញឲ្យវិស្វករជាតិចូលរួមជាអតិបរមាក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដើម្បីឲ្យ ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត

- ត្រៀមបើកវគ្គបណ្តុះបណ្តាលដែលទាក់ទងទៅនឹងវិស័យវិស្វកម្ម តាមផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ដែលបានគ្រោងទុក

- ត្រៀមរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈវិស្វករកម្ពុជាអាណត្តិទី២

- ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមកបំពេញបែបបទសុំចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

- ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ានឲ្យបានច្រើនទៅតាមការគ្រោងទុក

- ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការចុះបញ្ជីវិស្វករជាតិ វិស្វករបរទេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា

- ចុះបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី ខេត្ត ឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក

- ជំរុញការចុះបញ្ជីវិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានឲ្យបានចំនួនច្រើនបន្ថែមទៀត។

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.