Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ការងារ ជាមួយសមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃ

 Wednesday, 14 February 2018 16:50  |  3596 times  |   Print  |   Email
ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ការងារ ជាមួយសមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃ

នៅសណ្ឋាគារភ្នំពេញ ថ្ងៃអង្គារ ១៣រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ ជាមួយសមភាគីថៃ ឯកឧត្ដម Pol Gen. Adul sangsingkeo រដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃទី១៣-១៤ កុម្ភៈ ឆ្នាំ២០១៨ ។

ក្នុងជំនួបពិភាក្សានេះទទួលបាននូវលទ្ធផលដូចតទៅ៖

១-ភាគីទាំង២បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃប្រកបដោយលទ្ធផលល្អ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលចំនួន ៣កន្លែង ដែលក្រុមការងារចល័តចុះធ្វើឯកសាស្របច្បាប់ជូនដល់ពលករកម្ពុជានៅទីក្រុងបាងកក ខេត្ត រ៉ាកយ៉ង និង ខេត្តសុងខ្លាមានដំណើរការល្អ។ ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ(TD) និង ប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស( OCWC) ដោយផ្ដល់ជូនពលករកម្ពុជាក្នុងមួយថ្ងៃទទួលបានពី ១,៧០០-១,៨០០នាក់ ។ មកទល់ពេលនេះនៅសល់ប្រហែល ៣៤ម៉ឺននាក់ទៀតដែលត្រូវបន្តផ្ដល់ភាពស្របច្បាប់រហូតដល់ ខែមិថុនា ឆ្នាំ២០១៨។

២-ភាគីទាំងពីរ បានឯកភាពកំណត់ពេលបញ្ចប់ការងារផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាអោយបានក្នុងបំណាច់ខែមិថុនា ឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ ក៍រៀបចំក្រុមការងារចល័ត និង មជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បី បង្កើនល្បឿនធ្វើឯកសាស្របច្បាប់ជូនពលករកម្ពុជាអោយបានដល់៤,០០០នាក់ក្នុងមួយថ្ងៃ ។ រីឯភាគីថៃក៍បានកំណត់ទីតាំងដើម្បី រៀបចំបញ្ជីឈ្មោះពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និង ទិដ្ឋាការការងារជូនពលករកម្ពុជាទៀតផង។

៣-ភាគីទាំងពីរនឹងរៀបចំក្រុមចម្រុះប្រចាំការនៅក្រសួងការងារថៃដើម្បីដោះស្រាយបញ្ហាក្នុងប្រតិបត្តិការនេះ។

៤-ភាគីទាំងពីរបង្កើនស្មារតីសហប្រតិបត្តិការជាបងប្អូនអោយ កាន់តែជិតស្និទ្ធថែមទៀត។

៥-ភាគីថៃ បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងក្រុមការងារបច្ចេកទេសកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅព្រះរាជាណាចក្រថៃក្នុងអំឡុងខែមិនា ឆ្នាំ២០១៨ នៅពេលផែនការថ្មីនេះចាប់ផ្តើមដំណើរការ។ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង បានឯកភាពទទួលនូវការអញ្ជើញនេះពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ នៃព្រះរាជាណាចក្រថៃផងដែរ។ បន្ទាប់ពីជំនួបពិភាក្សាឯកឧត្ដមបណ្ឌិត អ៊ិត សំហេង បានរៀបចំអាហារពេលល្ងាចទទួលគណៈប្រតិភូក្នុង បរិយាកាសរីករាយនិងស្នឹទ្ធស្នាលបំផុត៕

 

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.