Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


លោក Fumio Yamada ប្រធានអង្គការJCIA ដឹកនាំគណ:ប្រតិភូជប៉ុនជួបពិភាក្សាការងារ ពាក់ព័ន្ធទៅលើ ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ផ្នែកថែទាំមនុស្សចាស់

 Tuesday, 06 February 2018 18:05  |  3953 times  |   Print  |   Email
លោក Fumio Yamada ប្រធានអង្គការJCIA ដឹកនាំគណ:ប្រតិភូជប៉ុនជួបពិភាក្សាការងារ ពាក់ព័ន្ធទៅលើ ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ផ្នែកថែទាំមនុស្សចាស់

   ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិអោយ លោក Fumio Yamada ប្រធានអង្គការJCIA ដឹកនាំគណ:ប្រតិភូជប៉ុនជួបពិភាក្សាការងារ ពាក់ព័ន្ធទៅលើ ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ផ្នែកថែទាំមនុស្សចាស់ នៅទីស្តីការក្រសួង ថ្ងៃអង្គារ ៦រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍ ចំពោះគណៈប្រតិភូ របស់អង្គការJCIA ដែល នៅតែជាដៃគូរសហប្រតិបត្តិការរយៈពេលវែងជាមួយគ្នា ជារៀងរហូតមក។ លោក Fumio Yamada លើកឡើងថា អង្គការJCIA និងក្រសួងសង្គមកិច្ចកម្ពុជា មានបំណងចង់បញ្ជូនកម្មសិក្សាការី ទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដោយសារធនធានមនុសស្សផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុនមានកម្រិតទាបនៅឡើយ បន្ទាប់មកកម្មសិក្សាការីក៍អាចយកជំនាញនេះ មកប្រើប្រាស់នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ កម្ពុជានឹងមានចំនួនមនុស្សចាស់ កើនឡើងដូចប្រទេសជប៉ុនដែរ អញ្ចឹងក៍ត្រូវការអ្នកដែលមានសមត្ថភាពខាងថែទាំមនុស្សចាស់នេះ។ ទាក់ទងទៅនឹងសេវាថែទាំមនុស្សចាស់ លោក Yamada លើកឡើងថា ខាងអង្គការរបស់លោកធ្វើយ៉ាងណា គៀងគរអ្នកវិនិយោគទុនរបស់ជប៉ុនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដូច្នេះគឺ ត្រូវការការសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាអោយបានច្រើនបន្តទៀត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ទាក់ទងសេវាថែទាំមនុស្សចាស់ ដែលលោក Yamada បានលើកឡើងនេះវាជាប្រធានបទដែលយើងកំពុងចាប់ដៃគ្នាធ្វើកិច្ចការនេះ។ យើងកំពុងតែរៀបចំអភិវឌ្ឍអោយមានប្រព័ន្ធគោលនយោបាយ និងធនធានមនុស្សសម្រាប់សេវានេះដែលកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់អោយប្រើប្រាស់នូវគោលនយោបាយស្តីពីមនុស្សចាស់ ហេតុដូច្នេះ ក្រោមគោលនយោបាយនេះត្រូវការអភិវឌ្ឍនូវធនធានមនុស្សផ្នែកសេវាថែទាំមនុស្សចាស់នេះជាចាំបាច់ ឯកឧត្តមលើកឡើងថា “កន្លងមកខ្ញុំបានទទួលមិត្តភ័ក្រ ជប៉ុនច្រើនដែលបានចាប់អារម្មរណ៍លើបញ្ហានេះ ឥលូវនេះក្រៅពីJCIAដែលមានកម្មវិធីសម្រាប់ការអភិវឌ្ឍ និងបណ្តុះបណ្តាលថែទាំមនុស្សចាស់ យើងមានក្រុមហ៊ុនមួយចំនួនដែលជាដៃគូររបស់យើងដែរ កំពុងតែរៀបចំមជ្ឈមណ្ឌល ឬសាលាថែទាំមនុស្សចាស់នេះ ហើយប្រទេសទាំងពីរក៍អាចសហការគ្នាបញ្ជូនកម្មសិក្សាការីទៅធ្វើការផ្នែកនេះដែរ នេះជាឪកាសដែលយើងបានធ្វើជាដៃគូរជាមួយគ្នាដើម្បីបញ្ជូនកម្មសិក្សាការីទៅជប៉ុន”។

ឯកឧត្តម បន្តថា “ឥលូវនេះបើនិយាយពីប្រជាពលរដ្ឋនៅប្រទេសជប៉ុនគឺមានជាង៦ពាន់នាក់ ហើយមួយថ្ងៃទៅមួយថ្ងៃក៍មានការជ្រើសរើស ការបណ្តុះបណ្តាល និងការបញ្ជូនទៅកាន់តែច្រើន អញ្ចឹងទេខាងCJIA ក៍ខំប្រឹងរកដៃគូរបន្ថែមទៀតដើម្បីរូមចំណែកក្នុងការបណ្តុះបណ្តាល និងបញ្ជូនទៅ ក្រៅពីការគាំទ្រដល់គម្រោងរបស់មជ្ឈមណ្ឌលក៍ត្រូវគិតដល់កិច្ចសហប្រតិបត្តិការបើកទូលាយបន្ថែមទៀត”។ លោក Fumio Yamada សង្កត់ធ្ងន់ថា JCIA មិនត្រឹមតែ ខិតខំពន្លឿន ទៅលើការបណ្តុះបណ្តាលខាងធនធានមនុស្សទេ គឺយើងនឹងផ្តល់ខាងគ្រូបង្គោលដើម្បីហ្វឹកហាត់ទៅដល់កម្មសិក្សាការីផងដែរ។ កម្មសិក្សាការីថែទាំមនុស្សចាស់វាខុសប្លែកពីកម្មសិក្សាការីផ្សេងៗទៀត គឺតម្រូវអោយគាត់ចេះភាសាជប៉ុនអោយបានច្រើនដើម្បីងាយស្រួលទំនាក់ទំនង ព្រោះកិច្ចការងារនេះយើងធ្វើរវាងមនុស្សនិងមនុស្សអញ្ចឹងវាអាចមានបញ្ហាខ្លះនឹងកើតមានឡើងកំឡុងពេលធ្វើកិច្ចការនេះ ។ លោកថា “នៅប្រទសជប៉ុនមិនមែនមានតែកម្មសិក្សាការីដែលមកពីប្រទេសកម្ពុជាទេ បើប្រៀបធៀបនៅទីនោះ កម្មសិក្សាការីកម្ពុជាមានកម្រិតទាបនៅឡើយ ប៉ុន្តែពួកគាត់មិនដែលបង្កអោយមានបញ្ហាអ្វីធ្វើអោយមានការប៉ះពាល់ទៅលើច្បាប់របស់ ជប៉ុននោះឡើយ”។

 

 

 


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.