Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពិធីសម្ភោធ បើកដំណើរការមជឈមណ្ឌល ការងារខេត្តព្រះសីហនុ

 Tuesday, 05 December 2017 10:46  |  4771 times  |   Print  |   Email
ពិធីសម្ភោធ បើកដំណើរការមជឈមណ្ឌល ការងារខេត្តព្រះសីហនុ

ដើម្បីនាំយកសេវាការងាររបស់រាជរដ្ឋាភិបាលឲ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស មជ្ឈមណ្ឌលការងារថ្មីមួយក្នុងខេត្តព្រះសីហនុត្រូវបានបង្កើតនិងសម្ពោធបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃអង្គារ ២ រោច ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស ២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និង ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរ អង្គភាព និយោជក គ្រឺះស្ថានអប់រំ សិស្ស និស្សិត និងភាគីពាក់ព័ន្ធប្រមាណជិត៤០០នាក់។ មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ គឺជាមជ្ឈមណ្ឌលការងារទី១១របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយក៏ជាមជ្ឈមណ្ឌលការងារទី៥ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការ និងការគាំទ្ររបស់គម្រោងស្តីពី «ការគាំទ្រដល់ការអភិវឌ្ឍជំនាញនិងការងារសម្រាប់យុវជននៅកម្ពុជា» នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) បន្ទាប់ពីមជ្ឈមណ្ឌលការងារទី១០ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធបើកដំណើរការកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ មជ្ឈមណ្ឌលការងារនេះ នឹងដើរតូនាទីដ៏សំខាន់ក្នុងការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានអំពីឱកាសការងារដោយងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុព្រមទាំងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើស ការគាំទ្រនិងការទទួលបានការជួយផ្គូផ្គងអ្នកស្វែងរកការងារតាមតម្រូវការ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារថ្មីនេះ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានសង្កត់ធ្ងន់ថា៖ “ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងនាំសេវាការងារ និងព័ត៌មានទីផ្សារការងារឲ្យកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយឲ្យពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូលឲ្យទទួលបានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែប្រសើរឡើងដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។រាជរដ្ឋាភិបាលជឿជាក់ថា ការងារគឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការបែងចែកផលលាភពីកំណើនសេដ្ឋកិច្ចទៅដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌ និងតម្លាភាព ក៏ដូចជាផ្តល់ឲ្យប្រជាពលរដ្ឋនូវសេរីភាព និងឯករាជ្យភាពក្នុងការរស់នៅដោយពឹងលើខ្លួនឯងផ្ទាល់”។ ឯកឧត្តមបណ្ឌិតបានរំឭកផងដែរថា៖“មជ្ឈមណ្ឌលការងារនេះត្រូវបានបង្កើតឡើងចំពេលដែលខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់កំពុងតែមានការអភិវឌ្ឍរស់រវើកគ្រប់វិស័យដែលក្រៅពីវិស័យដឹកជញ្ជូនទេសចរណ៍បដិសណ្ឋារកិច្ចនិងភោជនីយដ្ឋានមានរោងចក្រសហគ្រាសនិងតំបន់សេដ្ឋកិច្ចរីកព្រោងព្រាតហើយកំពុងឈានទៅមាននូវឧស្សាហកម្មទាញយកប្រេងក្នុងពេលដ៏ខ្លីខាងមុខ។បន្ថែមលើនេះបន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍខេត្តព្រះសីហនុនេះឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាគោលដៅអាទិភាពស្នូលនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ខេត្តនេះបានក្លាយជាខេត្តនាំមុខគេមួយក្នុងការទាក់ទាញវិនិយោគទុនថ្មីពីទាំងក្នុងប្រទេសនិងពីបរទេស”។ មជ្ឈមណ្ឌលការងារនេះ នឹងដើរតួនាទីជាច្រកចេញចូលតែមួយដែលប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អាចទទួលព័ត៌មានអំពីឱកាសការងារ និងសេវាជួយស្វែងរកការងារដោយងាយស្រួល។ ទន្ទឹមនេះ មជ្ឈមណ្ឌលការងារក៏បានផ្តល់ឱកាសទូលំទូលាយដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ហើយទទួលបានសេវាផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារដែលមានគុណភាពបានយ៉ាងឆាប់រហ័ស។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានា ក៏អាចធ្វើការផ្សព្វផ្សាយនូវវគ្គ និងកម្មវិធីបណ្តុះបណ្តាលដោយងាយស្រួលនៅទីនេះ។ មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកការងារគ្រប់ប្រភេទអាចទាក់ទងមកផ្ទាល់តាមរយៈទូរស័ព្ទលេខ ០៨១ ៨៥៦ ៦៥៥ ឬ ០៣៤ ២១០ ២៧៧ និង អ៊ីមែល This email address is being protected from spambots. You need JavaScript enabled to view it.៕

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.