Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 Monday, 27 November 2017 12:35  |  3994 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែ វិច្ឆិកា គ.ស ២០១៧ នាទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញាតឲ្យឯកឧត្តម ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហជីព។ ក្នុងកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា ចិនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីសម័យព្រះបាទបរមរតនកោដិ សម្តេច នរោត្តម សីហនុ និងប្រមុខថ្នាក់ដឹកនាំចិនក្នុងសម័យនោះ បើគិតមកដល់ពេលនេះគឺមានរយៈពេល៦០ឆ្នាំហើយ ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីជីង ពីង ប្រមុខរដ្ឋចិននៅតែថែរក្សាទំនាក់ទំនងនេះជានិរន្តរ៍ ដែលធ្វើឲ្យកម្ពុជា-ចិន ឈានដល់ការទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ទាំងលើឆាកជាតិនិងអន្តរជាតិ ពិសេសនាំមកនូវសមិទ្ធផលជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះឯកឧត្តមសូមអរគុណចំពោះភាគីចិន ដែលបកន្លងមកបានគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ ពិសេសផ្តល់ការគាំទ្រចំពោះតម្លៃនៃសន្តិភាព សេរីភាព។ហើយ វត្តមានរបស់ ឯកឧត្តម ប៉េង យ៉ុង នៅកម្ពុជានាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការមួយថ្មីទៀត ក្នុងការជួយរួមចំណែកដល់វិស័យអភិវឌ្ឍន៍ ចំពោះវិស័យការងារនៅម្ពុជាឲ្យកាន់តែប្រសើរឡើងពិសេស ទាក់ទងនិងការបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពដល់សហជីពកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រចំពោះគោលនយោបាយ របស់រដ្ឋាភិបាលចិនទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ ឯកឧត្តម ប៉េង យ៉ុង មានប្រសាន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជាចិននេះបានដក់ជាប់បេះដូងប្រជាជនចិនគ្រប់ៗគ្នា។ ឯកឧត្តមបន្តថាលោកដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ព័ន្ធសហជីពជាតិកម្ពុជា ហើយក៏និងមានកិច្ចសហប្រតិបត្តិការលើ ការពង្រឹងធនធានមនុស្ស និងសមត្ថភាពដល់សហជីពកម្ពុជា ហើយគម្រោងនេះនិងចាប់ផ្តើមនៅឆ្នាំក្រោយ ដែលវានិងជាផ្នែកមួយក្នុងការគាំទ្រចំពោះវិស័យការងារនៅកម្ពុជា។ ឯកឧត្តម ប៉េង យ៉ុង បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការនេះ និងជាផ្លូវមួយជម្រុញដល់អ្នកវិនិយោគចិនឲ្យមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន មានអ្នកវិនិយោគចិន និងនិយោជិត ជាច្រើន បានមកវិនិយោគ និងធ្វើការនៅកម្ពុជា ដូច្នេះកិច្ចសហប្រតិបត្តិការនេះ និងជម្រុញផងដែរឲ្យអ្នកវិនិយោគ និងនិយោជិតទាំងនោះគោរពទៅតាមលក្ខខណ្ឌ និងច្បាប់ការងាររបស់កម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមសូមឲ្យមានការគាំទ្របន្ថែមទៀត ពីឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការគាំទ្រចំពោះផែនការបណ្តុះបណ្តាលសមត្ថភាព ធនធានមនុស្ស ដល់សហជីពរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ពិតជាសាទរចំពោះ ភាគីចិនដែលមានបំណងចង់បណ្តុះបណ្តាល សមត្ថភាពដល់សហជីពកម្ពុជា ហើយឯកឧត្តមគាំទ្រចំពោះ ផែនការនេះ ព្រោះវាមិនត្រឹមតែបានពង្រឹងបន្ថែមនូវកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អជាងនោះប៉ុណ្ណោះទេ តែវាបានជួយពង្រឹងដល់វិស័យការងារនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនជាងនេះបន្ថែមទៀត។

 


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.