Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


បិទសន្និបាត រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ពីសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និង ទិសដៅត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ២០២២

 Friday, 25 February 2022 16:15  |  4497 times  |   Print  |   Email
បិទសន្និបាត រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ពីសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ និង ទិសដៅត្រូវអនុវត្តបន្តសម្រាប់ឆ្នាំ២០២២

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលមួយថ្ងៃកន្លះ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអង្គសន្និតបាតបានធ្វើបទបង្ហាញ និងពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនឹងវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តយុទ្ធសាស្ត្រអាទិភាពទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ក្នុងឆ្នាំ២០២១ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាសកលលោកកំពុងប្រឈមការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២២ ជាពិសេសសការចូលរួមក្នុងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត ដែលរៀបចំធ្វើឡើងតាមរយៈប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន
ធ្វើការបូកសរុបលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២២ លើការអនុវត្តយុទ្ធសាស្ត្រអាទិភាពទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ នោះរួមមាន៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ, ២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣-ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស, ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ការពង្រឹងសេវាគាំទ្រទូទៅ។

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានលើកឡើងពីទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ចំនួន១៤ចំណុចបន្ថែមទៀត ដែលរួមមាន៖
១-បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
២-បន្តខិតខំអនុវត្តឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់នូវយុទ្ធសាស្ត្រ អាទិភាពទាំង ៥ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ព្រមទាំងគោលនយោបាយជាតិពាក់ព័ន្ធ។
៣-ជំរុញការអនុវត្តយន្តការអធិការកិច្ចការងារតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងដាក់ឱ្យដំណើរការក្រុមអធិការកិច្ចអន្តរស្ថាប័ន សំដៅធានាបាននូវវប្បធម៌អនុលោមភាពនៅតាមសហគ្រាស។
៤-បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យទទួលបានអត្រាសះជាឱ្យកាន់តែខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងដាក់ឱ្យដំណើរការសាកល្បងការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងពង្រឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាតិ ជាធរមាននិងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។
៥-បន្តពង្រឹងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់ មុខសញ្ញា សំដៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បទបញ្ជារបស់រាជរដ្ឋាភិបាល និងផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាសម្រាប់ ឆ្នាំ២០២០- ២០២៤ ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
៦-បន្តប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែល ពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ សហគ្រាស ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខណវិនិច្ឆ័យ។
៧-បន្តសិក្សាស្រាវជ្រាវ សហការ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ គោលនយោបាយជាតិស្តីពីសុវត្ថិភាព និងសុខភាពការងារ ច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងពិនិត្យមើលលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីស្របតាមការវិវត្តនៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន។
៨-បន្តពង្រឹងយន្តការក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីធានាបាននូវការចរចាប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗប្រកបដោយភាពសុខដុមរមនា និងអាចទទួលយកបានពីគ្រប់ភាគី ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃប្រាក់ឈ្នួលអប្បបរមា។

៩-បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមគាំទ្រដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងតាមតម្រូវការជាក់ស្តែងនៃសភាពការណ៍ជាពិសេស ក្នុងដំណាក់កាលចាំបាច់ត្រូវបង្កើនសមត្ថភាពជំនាញ (Upskilling) និងបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling) នៃកម្លាំងពលកម្មដែលកំពុងស្ថិតនៅក្នុងទីផ្សារការងារស្រាប់ និងឱកាសការងារថ្មីៗ។
១០-ពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្ដល់ប្រឹក្សាយោបល់ការងារ អាជីព ដើម្បីធ្វើការផ្គូផ្គង និងឆ្លើយតបបាននូវតម្រូវការកម្លាំងពលកម្មតាមទីផ្សារការងារ ដោយបង្កើនភាពជាដៃគូជាមួយវិស័យឯកជន។
១១-បន្តខិតខំដោះស្រាយបញ្ហាផ្គត់ផ្គង់កង្វះកម្លាំងពលកម្មដល់រោងចក្រ សហគ្រាស ដែលកំពុងខ្វះកម្លាំងពលកម្ម តាមរយៈការបន្តលើកកម្ពស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងទីភ្នាក់ងារជ្រើសរើសឯកជនផ្ដល់សេវារកការងារឱ្យធ្វើក្នុងស្រុក និងក្រៅប្រទេស។
១២-បន្តបើកវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិការងារ ដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការក្នុងវិស័យការងារដើម្បីឱ្យក្លាយជាអធិការការងារ អធិការពេទ្យការងារ អភិបាលការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារនិងផ្តល់វគ្គបណ្តុះបណ្តាលដល់អង្គការវិជ្ជាជីវៈ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធឱ្យយល់ដឹងពីច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។
១៣-បន្តពង្រឹងការងារចុះអធិការកិច្ចអន្តរក្រសួង និងធ្វើទំនើបកម្មការធ្វើអធិការកិច្ចការងារ ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា និងកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាស ជាមូលដ្ឋានក្នុងការធ្វើអធិការកិច្ច និងការធ្វើអធិការកិច្ចការងារលើរោងចក្រ សហគ្រាស ចំនួន ១ លើក/ឆ្នាំ ហើយធានាប្រសិទ្ធភាពគុណភាព និងតម្លាភាពក្នុងការផ្តល់សេវា ដោយដាក់រាល់សេវាទាំងអស់របស់ក្រសួងទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន។
១៤-បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវអភិក្រមទាំង៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា២ “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ រយៈពេល១ឆ្នាំនេះប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោនៈ ជាពិសេសការចូលរួមអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ រួមទាំងការចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងក្រោមក្របខណ្ឌអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការខិតខំចូលរួមអនុវត្តកញ្ចប់វិធានការទាំង១០ជុំ សំដៅដោះស្រាយផលប៉ះពាល់ ក្នុងការធានាបាននូវប្រក្រីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យត្រចះត្រចង់។ សមិទ្ធផលដូចបានកកើតឡើងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់យើងទាំងអស់គ្នា ជាពិសេស កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា រួមទាំងវិស័យឯកជន ដៃគូរអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ អង្គការអន្តរជាតិខាងការងារ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហជីព។ល។ និង ។ល។ ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.