Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

 Thursday, 24 February 2022 11:03  |  6075 times  |   Print  |   Email
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យ មើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣ ដែលផ្តោតលើយុទ្ធសាស្រ្តអាទិភាពទាំង ៥ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ ២០២២ សំដៅបង្កើនប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ព្រមទាំងដាក់ចេញនូវវិធានការថ្មីៗក្នុងឆ្លើយតបឱ្យទាន់ពេលវេលាក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។

សន្និបាតនេះ ដំណើរការក្រោមរូបភាពចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដោយអនុវត្តតាមវិធានសុខាភិបាល ហើយក្រៅពីនោះគឺមានការចូលរួមតាមរយៈប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) ដែលការរៀបចំបែបនេះជាភាសាអង់គ្លេសគេហៅថាហាយប្រីត ដែលជារបៀបថ្មីដែលប្រើប្រាស់សម្រាប់កិច្ចប្រជុំក្នុងបរិបទនៃជំងឺកូវីដ-១៩។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩ ២០២៣ រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោនៈ ជាពិសេសការចូលរួមអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព។ 

ជាមួយគ្នានេះក៏បានចូលរួមជម្រុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការខិតខំអនុវត្តកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលទាំង១០ជុំ ដែលបានដាក់ចេញសំដៅដោះស្រាយផលប៉ះពាល់ ក្នុងការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយផ្តោតទៅលើមុខព្រួញចំនួន ៤គឺ៖ ១-ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីទប់ទល់ការឆ្លង និងការការពារអាយុជីវិតរបស់ប្រជាជន, ២-ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាពធម្មតាវិញនៅពេលផុតពីជំងឺនេះ, ៣-ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែលជំងឺ COVID-19 ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ចឱ្យរស់ឡើងវិញបានឆាប់រហ័ស, និង៤-ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 រាជរដ្ឋាភិបាល បានបែងចែកសមរភូមិប្រយុទ្ធជាបីមុខព្រួញ គឺ ទី១-ការប្រយុទ្ធនឹងការឆ្លងចូលពីខាងក្រៅ, ទី២-ការប្រយុទ្ធទប់ស្កាត់មិនឱ្យឆ្លងពីអ្នកមានជំងឺទៅអ្នកមិនមានជំងឺ, និងទី៣-ការបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អង្គការវិជ្ជាជីវៈ និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ដែលសម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនភាពជូនជាតិមាតុភូមិ និងបានផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្តទៀត ព្រមទាំងបញ្ជាក់ថា៖ «អ្វីដែលយើងសម្រេចបាន គឺពិតជាមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់យើងទាំងអស់គ្នា ជាពិសេស កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ដើម្បីបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ទាំង៥ របស់យើង» ។ 

ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់សមាជិក សមាជិកា អង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់បន្ថែមទៀតអំពីមូលហេតុនៃការខ្វះកម្លាំងពលកម្ម ដើម្បីដាក់ចេញនូវទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបឲ្យបានទៅនឹងតម្រូវការកម្លាំងពលកម្មនេះ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុកឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់អង្គសន្និបាតទាំងមូល ត្រូវលើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ មកពិភាក្សាឱ្យបានផុលផុស និងដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិយើងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.