Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រួសរាន់ឡើងអ្នកកំពង់ធំ! ក្រុមហ៊ុនធំៗចំនួន១១ ផ្តល់ឱកាសការងារជិត៥០០កន្លែង នៅរសៀលថ្ងៃសៅរ៍នេះ

 Saturday, 12 February 2022 12:12  |  4505 times  |   Print  |   Email
រួសរាន់ឡើងអ្នកកំពង់ធំ! ក្រុមហ៊ុនធំៗចំនួន១១ ផ្តល់ឱកាសការងារជិត៥០០កន្លែង នៅរសៀលថ្ងៃសៅរ៍នេះ

(កំពង់ធំ)៖ ប្រញាប់ប្រញាល់ រួសរាន់ឡើង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាបណ្តាខេត្តនៅក្បែរៗ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០១:០០រសៀល ដល់ម៉ោង ០៥:០០ល្ងាច នៅបរិវេណសាកលវិទ្យាល័យCUS ខេត្តកំពង់ធំ។

កម្មវិធីនេះរៀបចំឡើងដោយ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន១១ ដោយនាំយកឱកាសការងារជាច្រើនកន្លែង តាមមុខតំណែងផ្សេងៗ គ្នា មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ” នៅថ្ងៃសៅរ៍ ទី១២នេះ ។ ក្រុមហ៊ុនធំៗទាំង១១ នោះរួមមាន៖ បុរីសុខសាន្ត៨៨៨, ធនាគារព្រីនស៍, ធនាគារ PPC Bank, ក្រុមហ៊ុន Fortune Life, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ក្រុមហ៊ុនគឹមជុង ខូអិលធីឌី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត៍, ក្រុមហ៊ុនស៊ូនលាន, ធនាគារ ABA, ធនាគារអ៊ូរី, និងក្រុមហ៊ុន CUS Land។

វេទិកាការងារនេះ ត្រូវបានរៀបចំឡើងដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសាកលវិទ្យាល័យ CUS ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ស្ថិតនៅវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬទំនាក់ទំនងលេខ 062 201 277/ 016 83 66 55​ ឬ Email: This email address is being protected from spambots. You need JavaScript enabled to view it.៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.