Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រសៀលនេះ គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ចុះទស្សនកិច្ច នៅសហគ្រាសផលិតឥដ្ឋ ម៉ាយ ឌ្រីមហូម

 Monday, 07 February 2022 16:22  |  5175 times  |   Print  |   Email
រសៀលនេះ គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ចុះទស្សនកិច្ច នៅសហគ្រាសផលិតឥដ្ឋ ម៉ាយ ឌ្រីមហូម

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) និងផលិតផលទឹកបរិសុទ្ធវីតាល់ រួចមក នៅរសៀលក្នុងថ្ងៃដដែលនេះដែរ គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ដែលមានវត្តមាន ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY), តំណាងពីក្រសួងអប់រំ យុវជន និងកីឡា, ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និង តំណាងយុវជន បានអញ្ជើញចុះមកដល់សហគ្រាសផលិតឥដ្ឋ My Dream Home (ម៉ាយ ឌ្រីមហូម) ដែលមានទីតាំងស្ថិតនៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

សហគ្រាសផលិតឥដ្ឋមួយនេះ ស្ថិតក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងក្របខណ្ឌគម្រោង មុខរបរ និងការងារសមរម្យរបស់យុវជន (ដំណាក់កាលទី២) ដែលត្រូវផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC)។ អង្គការUNIDO កំពុងដឹកនាំការអនុវត្តសកម្មភាព ដើម្បីកែលម្អបរិយាកាសអំណោយផលសម្រាប់សហគ្រិនភាពយុវជន និងសហគ្រាសដើម្បីធានាថា ស្ត្រី និងបុរសវ័យក្មេងមានសមត្ថភាពសហគ្រិនគ្រប់គ្រាន់ និងទទួលបានសេវាអភិវឌ្ឍន៍អាជីវកម្មកាន់តែច្រើនឡើង។ 

កន្លងមក អង្គការUNIDO បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្មសម្រាប់សហគ្រានធុនតូច និងមធ្យម។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឲ្យសហគ្រាសនានាអាចស្វែងយល់អំពីយុទ្ធសាស្ត្រនៅក្នុងការពង្រីកអាជីវកម្ម ឧបករណ៍ហិរញ្ញវត្ថុ ការរៀបចំធនធានមនុស្ស ការទំនាក់ទំនងជាមួយអ្នកវិនិយោគ ដៃគូ និងអ្នកដទៃ។ 

លោក ហាវ គង់ងី ជាស្ថាបនិក ម៉ាយ ឌ្រីមហូម គឺជាសិក្ខាកាមម្នាក់ បន្ទាប់ពីទទួលវគ្គបណ្តុះបណ្តាលរួចមក ពេលនេះលោកកំពុងរៀបចំពង្រីកអាជីវកម្មរបស់ខ្លួនដោយធ្វើឲ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន បង្កើតផលិតផលថ្មី ស្វែងរកការច្នៃប្រឌិតផលិតផលថ្មីប្រកបដោយប្រសិទ្ធភាពជាងមុន និងស្វែងរកការគាំទ្រលើការនាំចេញសម្ភារសំណង់ដែលបានផលិត។ 

លោក គង់ងី បញ្ជាក់ថា សហគ្រាសរបស់លោក បានចាប់ផ្តើមអាជីវកម្មបរិយាបន្នក្នុងឆ្នាំ២០១៥ ជាមួយនឹងចក្ខុវិស័យដើម្បីចូលរួមចំណែកក្នុងការកសាង ផ្ទះតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស បាននិងកំពុងផលិតឥដ្ឋដែលមិនប៉ះពាល់ដល់បរិស្ថាន និងមានតម្លៃសមរម្យសម្រាប់អ្នកក្រីក្រ។ ឥដ្ឋនេះ ប្រើប្រាស់ដីល្បាយខ្សាច់ជាវត្ថុធាតុដើម ហើយល្បាយខ្សាច់នេះ កសិករពិបាកក្នុងការដាំដុះ ហើយជួលគេជីកដើម្បីឲ្យទឹកដក់ងាយស្រួលធ្វើកសិកម្ម។ លោកបន្តថា បច្ចុប្បន្នសហគ្រាសរបស់លោក មានកន្លែងផលិតចំនួនពីរ គឺមួយនៅភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប និងមានបុគ្គលិកវ័យក្មេងចំនួន ៣០នាក់។ ជាមួយកន្លែងផលិតឥដ្ឋទាំងពីរនេះ សហគ្រាសអាចផលិតឥដ្ឋបានចំនួន ២០០ ម៉ែត្រការ៉េ ឬ ១០,០០០ ឥដ្ឋក្នុងមួយថ្ងៃ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.