Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅខេត្តក្រចេះ

 Wednesday, 26 January 2022 18:23  |  5121 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ ចុះសួរសុខទុក្ខកម្មករ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុនកសិកម្មដ៏ធំមួយនៅខេត្តក្រចេះ

(ខេត្តក្រចេះ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះទស្សនកិច្ចពីដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម, ចុះសួរសុខទុក្ខបងប្អូនកម្មករនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ នៅក្រុមហ៊ុនថាហ្រ្គីកូ (THAGRICO) ជាក្រុមហ៊ុនកសិកម្មដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ 

នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត អុិត សំហេង នាឱកាសនោះ ឯកឧត្តម បានវាយយតម្លៃខ្ពស់ចំពោះការ វិនិយោគរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា វៀតណាម ឡាវ) ដែលកាលពីអតីតកាល តំបន់នេះជាតំបន់សង្រ្គាមបង្ហូរឈាមមួយ លុះមកដល់បច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់សន្តិភាព និងមានការអភិវឌ្ឍ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអរគុណដល់ក្រុមហ៊ុនដែលបានធ្វើការវិនិយោគលើវិស័យកសិកម្មនៅក្នុងស្រុកស្នួលនេះ ដែលបានផ្តល់កម្លាំងពលកម្មដល់ប្រជាជននៅក្នុងខេត្ត ឲ្យមានការងារធ្វើ អាចដោះស្រាយនូវជីវភាពបានប្រសើរមួយកម្រិត។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានឲ្យក្រុមហ៊ុនអនុវត្តទៅតាមលក្ខខណ្ឌការងារ និងច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយបាននូវជម្លោះការងារ ឈានទៅរកសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងក្រុមហ៊ុន។  

តំណាងក្រុមហ៊ុន បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចដោយផ្ទាល់នៅក្នុងដំណើរការផលិត និងដោយសារតែខ្វះកម្លាំងពលកម្មបម្រើការងារ ខាងក្រុមហ៊ុន បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយស្វែងរកកម្លាំងពលកម្មចំនួន២ម៉ឺនកន្លែងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុន។ 

ជាការឆ្លើយតបនឹងសំណើរនេះ ឯកឧត្តមរដ្ឋមន្ត្រី រីករាយ និងស្វាគមន៍ចំពោះតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន ដោយឯកឧត្តមបានផ្តល់អនុសាសន៍ដល់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀតនៅក្បែរគ្នា ជួយផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ឲ្យបានគ្រប់តាមតម្រូវការ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅខាងក្រុមហ៊ុនវិញ សូមជួយបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់កម្មករ តាមរយៈធ្វើការបណ្តើរ និងរៀនបណ្តើរ។ មួយវិញទៀតសម្រាប់កម្លាំងពលកម្មជំនាញបរទេសដែលមានកូតាលើសពី១០ភាគរយ ក្រុមហ៊ុន ត្រូវដាក់សំណើសុំមកក្រសួង ដោយបញ្ជាក់ឱ្យបានលម្អិតនូវ ជំនាញ ឯកទេស វិជ្ជាជីវៈជនបរទេសដែលមានតម្រូវការ និងមូលហេតុដែលបណ្ដាលឱ្យមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើចំនួន ១០%នេះ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចុះទស្សនកិច្ចពីដំណើរខ្សែច្រវ៉ាក់ផលិតកម្មនីមួយៗ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រុមហ៊ុន និងជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ ដោយបានណែនាំឲ្យប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលពីការការពារនៃជំងឺកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងដូសជំរុញតាមពេលវេលាកំណត់ ដើម្បីរក្សាសុខភាព និងការងារ។

បើតាមការឲ្យដឹងពីតំណាងរបស់ក្រុមហ៊ុន ថាហ្គ្រីកូ ឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៩។ ផលិតផលកសិកម្មរបស់ក្រុមហ៊ុនរួមមាន ចេក ស្វាយ ខ្នុរ ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាចម្បង។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន Thagrico បាននាំចេញផ្លែឈើគ្រប់ប្រភេទចំនួន ២០៨,០០០ តោន និងនាំចេញចំនួន ១០,០០០ កុងតឺន័រ។ ចំពោះប្រាក់ចំណូលរបស់កម្មករវិញទទួលបានចាប់ពី ២៤០ ដុល្លារដល់ ៣០០ ដុល្លារក្នុងមួយខែ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.