Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព

 Tuesday, 11 January 2022 10:45  |  4971 times  |   Print  |   Email
កិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។ វិស្វករ គឺជាធនធានដ៏ចាំបាច់ក្នុងការចូលរួមចំណែកអភិវឌ្ឍការងារវិស្វកម្មនៅកម្ពុជា។ ដោយផ្អែកលើសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់វិស្វករគ្រប់រូប និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មអាស៊ាន គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់។ 

កន្លងមក អនុលោមតាមមាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វករកម្ពុជា ក្រមសីលធម៌វិស្វករនៃគណៈវិស្វករកម្ពុជាត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លេខ២០០/១០ ស.ស.រ/គ.វិ.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០។ ដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ចកម្ពុជា និងច្បាប់ស្តីពីសំណង់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់មាត្រា១៣ នៃច្បាប់នេះចែងថា អ្នកវិជ្ជាជីវៈវិស័យសំណង់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌របស់ខ្លួន។ អនុលោមតាមប្បញ្ញត្តិនៃមាត្រានេះ និងដើម្បីឱ្យមានឯកភាពនីយកម្មក្រមសីលធ៌មវិស្វករដែលកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មនៅព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជាបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ដោយផ្អែកលើខ្លឹមសារទាំងស្រុងនៃ សេចក្តីសម្រេចស្តីពីក្រមសីលធម៌វិស្វករ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ និងធ្វើបច្ចុប្បន្នភាពចំណុចមួយចំនួនឱ្យកាន់តែស្របតាមការវិវត្តន៍ថ្មីនៃសេដ្ឋកិច្ច-សង្គម និងអនុលោមភាពតាមបទដ្ឋានគតិយុត្តិថ្មីៗផងដែរ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអគ្គលេខាធិការដ្ឋាននៃគណៈវិស្វករកម្ពុជា រៀបចំកម្មវិធីដើម្បីធ្វើជាសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនូវសេចក្តីព្រាងស្តីពីក្រមសីលធម៌វិស្វករ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.