Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ៖ ពិព័រណ៍ការងារអនឡាញ (៤-៥វិច្ឆិកា) រៀបចំឡើងដោយភាពបត់បែន ប្រទាក់ក្រឡា ដែលមានក្រុមហ៊ុនប្រមាណ ១០០ ចូលរួមតាំងបង្ហាញនិងបើកឱកាសការងារជាង ២ម៉ឺនកន្លែង

 Thursday, 04 November 2021 12:37  |  3976 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ៖ ពិព័រណ៍ការងារអនឡាញ (៤-៥វិច្ឆិកា) រៀបចំឡើងដោយភាពបត់បែន ប្រទាក់ក្រឡា ដែលមានក្រុមហ៊ុនប្រមាណ ១០០ ចូលរួមតាំងបង្ហាញនិងបើកឱកាសការងារជាង ២ម៉ឺនកន្លែង

(ភ្នំពេញ)៖ ការជ្រើសរើសកម្លាំងពលកម្ម និងបើកឱកាសការងារនៅក្នុងបរិបទគន្លងថ្មីនៃដំណើរការទីផ្សារការងារបានកំពុងបង្វែរទិសទៅរកជម្រើសថ្មីមួយដែលអាចរក្សាបាននូវសុវត្ថិភាព, កាត់បន្ថយនូវហានិភ័យ, បំពេញតម្រូវការនៃសកម្មភាពធុរកិច្ច និងធានានូវសុខភាពរបស់អាជីវកម្ម និងកម្មករនិយោជិត។ ជាក់ស្តែង ពិព័រណ៍ការងារអនឡាញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបានប្រារព្ធឡើងចំពេលវេលាប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការីនៃសេវាការងារ សំដៅជួយជំរុញដំណើរការនិងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងទីផ្សារការងារឱ្យបន្តទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាពីការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ 

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានគេហទំព័រ www.careerfair.nea.gov.kh រយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោងៈ ០៨:០០ នាទីព្រឹក - ១៧:០០ នាទីល្ងាច។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង អះអាងថា ពិព័រណ៍នេះ បានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការរបស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយជវភាព និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។ 

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ពិព័រណ៍ការងារអនឡាញឆ្នាំនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាសនាំមុខគេសំខាន់ៗរួមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទ ប្រមាណ ២ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ។ ពិព័រណ៍នេះបានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬអ្នកដាក់ពាក្យស្នើសុំការងារបានពីគ្រប់ទីកន្លែង និងគ្រប់ប្រភេទមុខតំណែង ដោយផ្តល់ឱកាសការងារនៅមួយកន្លែងងាយស្រួលនិងចំណេញពេលវេលា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបណ្តុះផ្នត់គំនិតយល់ដឹងពីការបង្កើននិងរក្សាផលិតភាពនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

 

គួរបញ្ជាក់ថា ការផ្គូផ្គងការងារ, ការបញ្ជូនចូលការងារ និងការបំពេញតម្រូវការជ្រើសរើសកម្លាំងពលកម្ម គឺជាភារកិច្ចដ៏សំខាន់ក្នុងការជួយជំរុញដំណើរការទីផ្សារការងារឱ្យប្រព្រឹត្តទៅដោយរលូន តម្លាភាព សមធម៌ ដោះស្រាយបញ្ហាទាន់ពេលវេលា បំប្រួមបញ្ហាប្រឈម និងពង្រីកឱកាសការងារសម្រាប់ទាំងអស់គ្នា។ ក្នុងន័យនេះ ពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាពីចម្ងាយ, ធានាគម្លាតសុវត្ថិភាព, បញ្ជៀសហានិភ័យ និងប្រតិបត្តិការដោយគ្មានដែនកំណត់ ជូនដល់សាធារណជនដើម្បីកាន់តែងាយស្វែងរក, ងាយចូលប្រើប្រាស់, ឆ្លើយតបឆាប់រហ័ស, ចំគោលបំណង និងសន្សំសំចៃការចំណាយ។ 

ពិព័រណ៍ការងារនេះគឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយផ្តោតលើការយកចិត្តទុកដាក់ក្នុងការជួយបែងចែកឱកាសទាំងនេះឱ្យ បានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព សមធម៌ និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការគាំទ្រដល់ការបង្កើតប្រាក់ចំណូលក្នុងជីវភាពគ្រួសារ និងចៀសវាងការធ្លាក់ចូលក្នុងភាពគ្មានការងារធ្វើ ឬភាពក្រីក្រ។ 

សូមសិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនចូលទស្សនាកម្មវិធីពិព័រណ៍ការងារអនឡាញ កុំឲ្យខកខានឲ្យសោះ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.