Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា-UN បើកកិច្ចប្រជុំ គណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមប្រព័ន្ធវីដេអូ

 Wednesday, 24 February 2021 12:27  |  3437 times  |   Print  |   Email
កម្ពុជា-UN បើកកិច្ចប្រជុំ គណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចូលរួមសហការដឹកនាំកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដែលមានសមាសភាពចូលរួមពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។ 

ចំពោះរបៀបវារៈនៃកិច្ចប្រជុំគឺ៖

- ពិនិត្យមើលវឌ្ឍនភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកម្មវិធីក្នុងឆ្នាំទី១ នៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ

- ពិភាក្សា និងអនុម័តផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ ២០២១

- ពិភាក្សា និងអនុម័តគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍

យុទ្ធសាស្រ្តថ្មី

- ស្វែងយល់ពីលទ្ធផលនៃការវាយតម្លៃយ៉ាងឆាប់រហ័សនៃតម្រូវការបន្ទាន់សម្រាប់កម្មករនិយោជិត និងជំនាញនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំនេះ សហប្រធានបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ដៃគូអនុវត្តកម្មវិធីរួមគ្នាក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈក្នុងឆ្នាំទី១ នៃដំណាក់កាលទី២នេះ ទោះបីមានការរំខានដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។

គួររំលឹកផងដែរថា តាមរយៈការរួមដៃគ្នាជាមួយដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តទាំងអស់ កម្មវិធីរួមគ្នាបានខិតខំប្រឹងប្រែងក្នុងការកំណត់រកមធ្យោបាយថ្មី ផ្លាស់ប្តូរវិធីសាស្រ្តអនុវត្តសកម្មភាព ស្វែងរក និងលើកកម្ពស់ដំណោះស្រាយនវានុវត្តន៍ ដូចជាកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍជំនាញ ហើយក៏ជាកម្មវិធីលើកទី១នៅកម្ពុជា ដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងធ្វើទំនើបកម្មផ្នែកសិក្សា អប់រំបណ្តុះបណ្តាល មុខរបរ និងការងាររបស់យុវជន។

សហប្រធានក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ចូលរួមសហការបង្កើតគម្រោងប្រកួតប្រជែងនវានុវត្តថ្មីៗបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីអប់រំ បណ្តុះបណ្តាល តាមបែបឌីជីថលនិងចម្រុះ បង្កើតភាពជាដៃគូថ្មីៗជាមួយគ្រប់ភាគីពាក់ព័ន្ធប្រកបដោយនវានុវត្តន៍ និងបង្កើតឱកាសក្នុងការបង្រួមគម្លាត រវាងអ្នកទទួលផលពីឌីជីថលវូបនីយកម្ម និងក្រុមងាយរងគ្រោះ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាទៅលើកិច្ចការងារបន្តមួយចំនួនផង ជាអាទិ៍៖ អនុសាសន៍និងដំណោះស្រាយល្អៗ ក្នុងការស្តារស្ថានភាពមុខរបរ និងការងាររបស់យុវជនក្រោយវិបត្តិកូវីដ-១៩ អនុម័តលើផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ២០២១ និងអនុម័តលើគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍យុទ្ធសាស្រ្តថ្មី៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.