Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកពិព័រណ៍ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់

 Saturday, 14 November 2020 12:59  |  4019 times  |   Print  |   Email
រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកពិព័រណ៍ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់

(ភ្នំពេញ)៖ ពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។ សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និង ពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាសពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមថ្លែងតាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ 

«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ វិច្ឆិកានេះ។ ពិព័រណ៍ការងារអនឡាញនេះត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។ ក្នុងរយៈកាលជិតមួយទសវត្សរ៍កន្លងមកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការកៀរគរប្រមូលផ្តុំនិយោជកពីគ្រប់វិស័យឲ្យចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា និងដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់បំពេញយ៉ាងសស្រាក់សស្រាំ។

 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងបន្តថា ពិព័រណ៍ការងារនេះគឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការបើកចំហរឱកាសការងារ ដោយផ្តោតការយកចិត្តទុកដាក់លើការជួយបែងចែកឱកាសទាំងនេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិជារៀងរាល់ឆ្នាំដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។ ប្រសិនបើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលប់បំបាត់ទាំងស្រុង ការរៀបចំនឹងប្រព្រឹត្តិទៅ តាមរយៈការជួបជុំគ្នាផ្ទាល់នៅលើទីតាំងធំទូលាយជាធម្មតា។ ករណីស្ថានភាពជំងឺនៅបន្តគំរាមកំហែង និងអូសបន្លាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តពង្រឹងសមត្ថភាព គុណភាពសេវា ព្រមទាំងបច្ចេកវិទ្យារៀបចំពិព័រណ៍ការងារ តាមអនឡាញជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅ នាំយកឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងរស់នៅក្រោមដំបូលសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដែលជារតនៈសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបាន យើងទាំងអស់គ្នាត្រូវបន្តរក្សាកេរដំណែលនេះ ដើម្បីបន្តភាពរីកចម្រើន ថែរក្សាការងារនិងមុខរបរ ពង្រីកប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។ 

គួរជម្រាបជូនផងដែរថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រនៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh ។ បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារបានពីគ្រប់ទីកន្លែង និងមិនធ្លាប់មានពីមុនមក។ ក្នុងន័យនេះពិព័រណ៍ការងារ នៅតែដើរតួនាទីក្នុងការផ្តល់ឱកាសនៅមួយកន្លែងងាយដោយស្រួលនៅលើប្រព័ន្ធអនឡាញ ដល់អ្នកស្វែងរកការងារ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបង្កើនផលិតភាពការងារ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.