Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ដោយតម្លាភាព និងសមធម៌

 Tuesday, 03 November 2020 11:53  |  3460 times  |   Print  |   Email
ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជា កាន់តែច្រើនមានការងារសមរម្យប្រកបដោយផលិតភាព ទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ដោយតម្លាភាព និងសមធម៌

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ រួមមាន (១) ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, (២) ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ប្រកបដោយចីរភាព តម្លាភាព និងសមធម៌, និង (៣) សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។

សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលអំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសមេ្រចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាពក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តមបណ្ឌិត អុិត សំហេង បញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ទន្ទឹមនឹងបញ្ហាប្រឈមដែលយើងជួយប្រទះ ក៏យើងបានដកស្រង់នូវបទពិសោធន៍ ក៏ដូចជាស្វែងរកឃើញនូវកាលានុវត្តន៍ថ្មី ដោយសារតែកម្ពុជាមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទេសន៍ដ៏ឈ្លាសវៃ ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត វិធានការ ឆ្លើយតបនឹងសភាពការណ៍ និងការវិវឌ្ឍនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាំងពីដំណាក់កាលទី១ រហូតមកដល់បច្ចុប្បន្ននេះដំណាក់កាលទី៤ គឺជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ ធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ផ្អែកលើយុទ្ធសាស្រ្តនេះ និងគោលនយោបាយមួយចំនួនទៀត ក្រសួងបានយកធ្វើជាមូលដ្ឋានក្នុងជំរុញអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដើម្បីសម្រេចឱ្យបានគោលដៅអាទិភាពទាំង៥ រួមមាន៖ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, (៣) ការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, (៤) ការអភិវឌ្ឍរបបសន្តិសុខសង្គម, និង (៥) ការពង្រឹងសេវាគាំទ្រទូទៅ។ 

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា អង្គការអន្តរជាតិខាងការងារ (ILO) តែងតែគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយ និងកម្មវិធីនានា ក៏ដូចជាកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដែលជាការចាំបាច់ ធានាឱ្យមានវឌ្ឍនភាពដែលអាចវាស់វែងបាននៅកម្រិតប្រទេស សំដៅសម្រេចគោលដៅការងារសមរម្យសម្រាប់ស្រ្តី បុរស យុវជន និងក្រុមជនងាយរងគ្រោះ។ 

គួរជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.