Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន+៣ លើកទី១១ បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៨

 Wednesday, 28 October 2020 14:11  |  3412 times  |   Print  |   Email
ប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន+៣ លើកទី១១ បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៨

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) បានមកប្រជុំគ្នា តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដែលរៀបចំដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិជាជាប្រធានប្តូវេនអាស៊ាន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន+៣ លើកទី១១នេះដែរ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ 

ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ រួមមាន៖  

១. កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥

២. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥

៣. ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥

៤. ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥

៥. បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍

៦. ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥

៧. គោលការណ៍ណែនាំអាស៊ានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា

៨. គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍

៩. គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ាន

សូមបញ្ជាក់ថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជវភាព៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.