Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារានិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងវិសាលភាពនៃការអនុវត្តគម្រោងរោងចក្រកន់តែប្រសើរ

 Tuesday, 20 October 2020 11:08  |  3292 times  |   Print  |   Email
ក្រសួងការងារានិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងវិសាលភាពនៃការអនុវត្តគម្រោងរោងចក្រកន់តែប្រសើរ

(ភ្នំពេញ)៖ អនុវត្តតាមស្មារតីអនុស្សរណនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួងពាណិជ្ជកម្ម), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពី “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” ដែលបានចុះកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្រប់ភាគីបានឯកភាពក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារកម្ពុជា និងបទដ្ឋានការងារស្នូលដែលបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយភាគីពាក់ព័ន្ធបានមានប្រសាសន៍លើកឡើងថា  កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយអំពីកាតព្វកិច្ចរបស់រោងចក្រ សហគ្រាសនៃវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ បន្ថែមពីនេះ ក៏បង្ហាញពីកាតព្វកិច្ចបង់ភាគទាន ដែលរោងចក្រ សហគ្រាសក្នុងវិស័យនេះ ត្រូវចូលរួមចំណែកដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ តាមអត្រាដូចមានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាជាធរមាន។  លើសពីនេះទៅទៀត កិច្ចពិភាក្សានឹងកំណត់នូវចំណុចអាទិភាពនិងបញ្ហាប្រឈមនានារបស់វិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅពេលខាងមុខឆាប់ៗនេះ ដើម្បីរៀបចំនិងដាក់ចេញជាបែបបទ និងនីតិវិធីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យរោងចក្រ សហគ្រាសផលិតផលធ្វើដំណើរនិងកាបូប រួមគ្នាបង្កើតជាសមាគមមួយស្របតាមច្បាប់ស្តីពី សហជីព ដើម្បីជាតំណាងរបស់ខ្លួនដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមនានាអោយមានប្រសិទ្ធភាព តម្លាភាព និងទទួលយកបានពីគ្រប់ភាគី។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានចាប់អារម្មណ៍លើវិស័យផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ដែលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំនេះ មានការរីកចម្រើនដូចជាវិស័យ វាយនភ័ណ្ឌដែរ។

វិស័យនេះនឹងជំរុញឲ្យមានកំណើនការងារធ្វើក៏ដូចជាជំរុញដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានប្ដេជ្ញាយ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិដែលបានធ្វើសច្ចាប័នកន្លងទៅ។កម្ពុជាក៏បានគោរពនូវលក្ខខណ្ឌការងារទាំងឡាយ ដើម្បីឆ្លើយតបនឹងការនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។

ឯកឧត្តម អុិត សំហេង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រសើរថែមទៀត។ ទោះជាមានបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែយើងបានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើកិច្ចការនេះយ៉ាល្អប្រសើរ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មកដល់ពេលនេះបញ្ហាត្រូវបានដោះស្រាយ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមឲ្យបានកាន់តែសកម្ម ដើម្បីផលប្រយោជន៍សម្រាប់រោងចក្រ ក៏ដូចជាប្រជាពលរដ្ឋក្នុងការទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលកម្ពុជា និងទទួលបានការបញ្ជាទិញកាន់តែច្រេីនផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.