Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុបកៀរគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

 Wednesday, 14 October 2020 11:21  |  3068 times  |   Print  |   Email
កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុបកៀរគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

(ភ្នំពេញ)៖ កម្ពុជាបានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ទើបទទួលតំណែងថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានលើកឡើងពីវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យវិនិយោគ។

ឯកឧត្តមបណ្ឌិតបានបន្តថា ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី អុិត សំហេង ក៏បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជួយទាក់ទាញអ្នកវិនិយោគដែលជាដៃគូរបស់ខ្លួន ឱ្យមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប។

ម្យ៉ាងវិញទៀត ដោយសហគមន៍អឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសវៀតណាម ដូច្នេះម្ចាស់រោងចក្រ សហគ្រាសអឺរ៉ុបដែលនៅវៀតណាមក៏អាចមកបើកសាខានៅប្រទេសកម្ពុជាបានដែរ ដើម្បីបង្កើតឱកាសការងារថ្មីៗ បង្កើនផលិតភាពសម្រាប់ការនាំចេញទៅអឺរ៉ុប។ 

ចំពោះសំណើនេះ ត្រូវបានលោក Tassilo BRINZER ឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជាគឺពិតជាមានភាពល្អប្រសើរ។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានធានាថានឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។

រីឯផែនការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំខាងមុខទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាងណាខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុពលមួយនៅក្នុងតំបន់។

 

ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺកូវីដ-១៩ ក៏ភាគីទាំងពីរនៅតែប្រកៀកស្មាគ្នាជម្នះឧបសគ្គឱ្យបាន។

គួរជម្រាបជូនផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.