Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ

 Tuesday, 08 September 2020 12:06  |  2844 times  |   Print  |   Email
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ

ទីស្តីការក្រសួង៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់ពួកគេថាឲ្យប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកវាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។

កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។

លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។

លោក ទៀប សុត្ថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជា ជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។

ការទៅសិក្សារៀនសូត្រនៅទីនោះមានកម្មវិធីសិក្សាល្អ បច្ចេកវិទ្យាមានការរីកចម្រើនខ្ពស់ ដែលទាមទារឲ្យក្មួយៗ ត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនេះឲ្យបាន។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបន្តថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្សយកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឲ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិឲ្យមានការអភិវឌ្ឍតទៅមុខទៀត។

 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានរំលឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើប្រទេសកម្ពុជា នាសម័យអ៊ុនតាក់ និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទន្ទឹមនោះ អូស្ត្រាលីជាប្រទេសមុនគេមួយដែរ ដែលចូលមកជួយកម្ពុជា ក្នុងសម័យផ្ដួលរំលំរបបខ្មែរក្រហម។ ពិសេសរដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្នបានក្លាយជាធនធានដ៏មានតម្លៃមួយសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

 

ជាការដាស់តឿនរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីនោះគឺ គ្រប់និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវ មានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឲ្យទៅរៀន យ៉ាងណា ក៏ត្រូវតបស្នងវិញខ្លះដែរ ធ្វើម៉េចឲ្យបានលទ្ធផលពិតប្រាកដ យកមកជួយជាតិវិញ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អុិត សំហេង បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំបាច់ណាស់ ព្រោះឥលូវយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បីអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងប្រាប់ក្រុមនិស្សិតអំពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលក្រសួងបានខិតខំកន្លងមក និងបន្តខិតខំសម្រាប់អនាគតទៅមុខទៀតផងដែរ៕


Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.