Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០

 Thursday, 27 February 2020 11:50  |  6940 times  |   Print  |   Email
ក្រសួងការងារ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០

ទីស្តីការក្រសួង៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំអបអរសាទរ ទិវានារីអន្តរជាតិ៨មីនាខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” រៀបចំឡើងក្នុងគោលបំណងបន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង “ អរគុណសន្តិភាព ” ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ។ 

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះស្តីពី “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ជាប្រធានបទមួយឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជាព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីអនុញ្ញាតិឱ្យរដ្ឋាភិបាលមួយមានលទ្ធភាពផ្តោតការយកចិត្តទុក ដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។ សន្តិភាពគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ជាក់ស្តែង បន្ទាប់ពីទទួលបាននូវ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេសអាស្រ័យដោយគោលនយោបាយ ” ឈ្នះ-ឈ្នះ “ ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿនជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ានៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត អុិត សំហេង គូសបញ្ជាក់ថា សមភាពយេនឌ័រជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែង នៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ ។យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអាទិភាពដ៏ទៃទៀតផងដែរ។

ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្រ្ជាបការងារយេនឌ័រទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ត្រង់កម្មវិធីទី៤ នៃយុទ្ធសាស្រ្តទី០៥ ចង្កោមសកម្មភាពទី០៧ និង និងបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដំណាក់កាលទី៤ឆ្នាំ២០១៩-២០២៣ផងដែរ ទាំងនេះបង្ហាញនូវ ការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការគោរព កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មានគោលនយោបាយ និងយុទ្ធសាស្រ្តចែងច្បាស់ អំពីការលើកកម្ពស់សមភាពយេនឌ័រ និងអនុវត្តន៍ដោយគ្រប់ក្រសួង-ស្ថាប័ន ដើម្បីឱ្យស្រ្តីទទួលបានលទ្ធផល និងគ្រប់គ្រងធនធានរបស់ខ្លួន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ច និងរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ព្រមទាំងបានលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌របស់ប្រជាពលរដ្ឋ ដោយបានបង្កើតគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាប្រធានកិត្តិយស ក្នុងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ រួមទាំងប្រពៃណី និងវប្បធម៌ដ៏ល្អ ផូរផង់របស់កម្ពុជាយើង។

ទន្ទឹមនេះដែរ ឯកឧត្តម បណ្ឌិត អុិត សំហេង ក៏បានកោតសរសើរ ចំពោះក្រុមការងារយេនឌ័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងផ្តល់កិច្ចសហការ ដល់ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នៅថ្ងៃនេះ ឱ្យមានដំណើរការបានរលូន និងអធិកអធម និងសូមអំពាវនាវឱ្យមន្រ្តីរាជការរបស់យើង ពិសេសមន្រ្តីជានារីតែម្តង សូមបន្តពូនជ្រុំចំណេះដឹងរបស់ខ្លួន ឱ្យមានការ វិវឌ្ឍន៍រីកចម្រើន និងធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទន់ភ្លន់ រហ័សមានតម្លាភាព និងសមធម៌ សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាយើង។ 

បើយោងតាម របាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា គម្លាតយេនឌ័រ នៅក្នុងប្រទេសកម្ពជាត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ដោយថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ ក្នុងឆ្នាំ២០២០។ ការផ្តល់ចំណាត់ថ្នាក់នេះ ផ្អែកលើកត្តាចំបងៗចំនួន៤គឺៈ ទី១-ការបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច ទី២-សមភាពយេនឌ័រក្នុងវិស័យអប់រំ ទី៣-ស្ថានភាពសុខភាពរបស់ស្រ្តី និងទី៤-សមភាពយេនឌ័រក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈ និងនយោបាយ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.