Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ-ILO និងភាគីពាក់ព័ន្ធ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប បង្ហាញស្មារតីឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា

 Sunday, 08 December 2019 13:24  |  4486 times  |   Print  |   Email
ក្រសួងការងារ-ILO  និងភាគីពាក់ព័ន្ធ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប បង្ហាញស្មារតីឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា

(សៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រួមនឹងភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៤ នៅសៀមរាប-អង្គរ ជាមួយកីឡាករប្រមាណជាង ១២,០០០នាក់ទៀត ដែលបានបង្ហាញថា កម្ពុជា-ILO ត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍជាមួយគ្នា សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះ ភាគីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងភាគីសមាគមនិយោជក និងភាគីតំណាងឲ្យកម្មករនិយោជិត បានលើកឡើងថា កម្មវិធីរត់កម្សាន្តត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១. អបអរសាទរខួប១០០ឆ្នាំនៃការបង្កើតអង្គការ ILO និងខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការ ILO។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផុ្តល់នូវកិត្តិយសយ៉ាងខ្ពង់ខ្ពស់ចូលរួមប្រារព្វកម្មវិធីអបអរសាទរនេះដែរ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

 

២. បង្ហាញដល់សាធារណជនឱ្យស្គាល់កាន់តែច្បាស់អំពីអាណត្តិ និងការងាររបស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជា និងសមិទ្ធផលនានាក្នុងវិស័យការងារដែលកម្ពុជាសម្រេចបានក្រោយពីបានក្លាយជាសមាជិករបស់អង្គការ ILO នារយៈពេល៥០ឆ្នាំកន្លងមក។

 

៣. បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីកម្មករនិយោជិត និយោជក និងដៃគូរអភិវឌ្ឍន៍នានាក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ កម្ពុជាបានចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ ស្របពេលដែលអង្គការ ILO បានទទួលពានរង្វាន់ណូបែលសន្តិភាព ដែលគិតមកដល់ឆ្នាំ២០១៩នេះ គឺមានរយៈពេល៥០ឆ្នាំហើយ។

 

រយៈពេល៥០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនរាប់មិនអស់ រួមមានទាំងសមិទ្ធផលធំៗចំនួន៣៖ 

ទី១. គម្រោងនៃកិច្ចសហប្រតិបត្តិការនានាមានដូចជា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) គម្រោងធ្វើឱ្យប្រសើរនូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្យាហកម្មកាត់ដេរនៅកម្ពុជា គម្រោង Safe and Fair គម្រោងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារជាដើម។

 

ទី២. ផ្នែកគោលនយោបាយមានដូចជា គោលនយោបាយជាតិមុខរបរនិងការងារ (NEP) ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៦-២០២៥ គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ផែនការមេស្តីពីសុវត្ថិភាព និងសុខភាពការងារ ផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០០៨-២០១២) និងផែនការជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥)។

 

ទី៣. ផ្នែកលិខិតបទដ្ឋានគតិយុត្តិ រួមមាន ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ស្តីពីសហជីព ឆ្នាំ២០១៦ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨ ពិសេសកម្ពុជាទើបដាក់ឱ្យប្រើនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ ដែលជាការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយ ក្នុងការគិតគូរអំពីលក្ខខណ្ឌការងារ ក៏ដូចជាការធានារ៉ាប់រងនៅពេលឈឺថ្កាត់ គ្រោះថ្នាក់ការងារ និងពេលចូលនិវត្តផងដែរ។

សមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ហើយកម្ពុជាក៏បានចែករំលែកបទពិសោធន៍ល្អៗទាំងនេះ ដល់ប្រទេសជាមិត្តមួយចំនួននៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) និងដៃគូពាក់ព័ន្ធផ្សេងទៀត បានចូលរួមក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលលើកទី១បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមរត់ប្រមាណ ១,០០០នាក់។ 

នៅពេលនេះ បានមកជួបជុំគ្នាម្តងទៀត ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការល្អ និងស្មារតីសាមគ្គីភាព មិត្តភាព និងការផ្សារភ្ជាប់ជាមួយនឹងបរិស្ថានជុំវិញខ្លួន ដែលជាកត្តាជំរុញនូវការចែករំលែកចំណេះដឹង និងផ្តល់ឱកាសក្នុងការបង្កើនទំនាក់ទំនងក្នុងសង្គម៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.