Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់ កីឡាករអុំទូក

 Friday, 08 November 2019 11:58  |  3692 times  |   Print  |   Email
ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់ កីឡាករអុំទូក

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់ កីឡាករអុំទូក ប្រមាណ៣៥០នាក់ នៅក្នុងបរិវេណវត្តចាក់អង្រែលើ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ 

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភ ជាថវិកា ក៏ដូចជាសម្ភារៈ ក្នុងឱកាសពិធីប្រណំាងទូកនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យពិធីប្រណាំងនេះប្រព្រឹត្តទៅបានជោគជ័យ និងទទួលនូវភាពសប្បាយរីករាយទំាងអស់គ្នា។

ឯកឧត្តមបណ្ឌិត អុិត សំហេង មានជំនឿជឿជាក់ថា ទូកចំនួន ៦ទូកនេះ នឹងអាចដណ្តើមយកជ័យជំនះបានច្រើនលើសលុប ក្នុងថ្ងៃខាងមុខនេះ ជាក់ជាមិនខានឡើយ។ ឈ្មោះទូកទាំង៥ ក្រោមការជួយឧបត្ថម្ភទំនុកបម្រុងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ រួមមាន៖ ១.សំហេងសែនជ័យបារមីចាក់អង្រែលើ ២.បាសាក់សំហេងសែនជ័យ ៣.សំហេងសែនជ័យបារមីទួលទំពួង ៤. សំហេងមហាសែនតេជៈ ៥. សំហេងសែនតេជៈបារមីសារាវ័នតេជោ និងក្នុងនោះក៏មានទូកខ្នាតអន្តរជាតិចំនួន ១ ជាទូកវត្តចាក់អង្រែក្រោម ដែលមានស្រាប់ ដែលត្រូវចូលរួមប្រកួតប្រជែងជាមួយទូកខ្នាតអន្តរជាតិដូចគ្នាផងដែរ។ 

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវអំណោយមួយចំនួនសម្រាប់ចែកជូនដល់កីឡាករ កីឡាការិនីទូកង នូវថវិកាចំនួន ៨០០ ០០០រៀល ក្នុង១ទូក (សម្រាប់ទូកង ទាំង៤ គ្រឿង) ថវិកាចំនួន ៣០០ ០០០រៀល ក្នុង១ទូក (សម្រាប់ទូកង ខ្នាតអន្តរជាតិទាំង ២ គ្រឿង) និងអាវចំនួន ២០០ ក្នុង១ទូក។ 

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារទឹកដី ។

ទន្ទឹមគ្នានេះដែរ គឺដើម្បីបង្ហាញពីសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ របស់ប្រជាពលរដ្ឋខ្មែរទូទំាងប្រទេស លែងមានការភ័យខ្លាចក្នុងការធ្វើដំណើរ និងសុវត្ថិភាពទៀតឡើយ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់ក្មួយៗ ដែលជាកីឡាករទំាងអស់ ត្រូវតែរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ និងចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អផងដែរ៕


Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.